Covid-19

ឥណ្ឌារកឃើញ អ្នកឆ្លងថ្មីកូវីដ១៩ ជាង ៣សែននាក់ ៣ថ្ងៃជាប់ៗគ្នា ខណៈអ្នកស្លាប់មួយថ្ងៃជាង ២ ០០០នាក់

CNN៖ ប្រទេសឥណ្ឌា បានរាយការណ៍ ពីករណីឆ្លងថ្មី នៃវីរុសកូវីដ-19 ចំនួន ៣៤៦ ៧៨៦ កាលពីថ្ងៃសៅរ៍ ជាថ្ងៃទី៣ ដែលប្រទេសនេះ បានបង្កើតឯតទគ្គកម្មពិភពលោក សម្រាប់ការឆ្លងច្រើន ក្នុងកំឡុង ពេលឆ្លងជំងឺនេះ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដែលទាក់ទង ក្នុងរយៈពេល ២៤ ម៉ោងមុនមានចំនួន ២ ៦២៤ នាក់ ដែលជា កំណត់ត្រាប្រចាំថ្ងៃ របស់ឥណ្ឌាផងដែរ ហើយសម្រាប់អ្នកស្លាប់ សរុបនៅប្រទេសនេះវិញ គឺមានចំនួន ១៨៩ ៥៤៤ នាក់។

ការឆ្លងមេរោគ Covid-19 កំពុងរីករាលដាល កំពុងបំផ្លាញសហគមន៍ និងមន្ទីរពេទ្យ របស់ប្រទេសឥណ្ឌា។ អ្វីគ្រប់យ៉ាងគឺខ្វះខាត ទាំងគ្រែនៅកន្លែងសង្គ្រោះបន្ទាន់, ថ្នាំពេទ្យ, អុកស៊ីសែន និងបំពង់ខ្យល់អ៊ុកស៊ីហ្សែន ជំនួយ។ ចំណែកសាកសពអ្នកស្លាប់ ដោយសារកូវីដ១៩ ក៏កំពុងក្លាយជាគំនរ នៅក្នុងទីបញ្ចុះសព និងឈាបនដ្ឋាន។

លោកវេជ្ជបណ្ឌិត DK Baluja នាយកវេជ្ជសាស្ត្រនៅឯមន្ទីរពេទ្យ Jaipur Golden បាននិយាយថា អ្នកជម្ងឺធ្ងន់ធ្ងរចំនួន ២០ នាក់បានស្លាប់នៅមន្ទីរពេទ្យ ដេលី កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីការផ្គត់ផ្គង់ អុកស៊ីសែន ត្រូវបានពន្យារពេល ៧ ម៉ោង៕

ប្រែសម្រួលៈ ណៃ តុលា

To Top