ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងបញ្ជូនបំពង់អុកស៊ីសែន និងបរិក្ឋាពេទ្យ ជួយដល់ប្រទេសឥណ្ឌា កំពុងទប់ទល់នឹងជំងឺកូវីដ-១៩

ប៊ែកឡាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ថា ប្រទេសអាល្លឺម៉ង់ នឹងបញ្ជូនអុកស៊ីសែន និងបរិក្ឋាពេទ្យ ដល់ប្រទេសឥណ្ឌា នៅក្នុងប៉ុន្មាន ថ្ងៃខាងមុខនេះ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំង នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។ លោក Heiko Maas រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងយ៉ាងដូច្នេះ នៅថ្ងៃចន្ទនេះ ។

ប្រទេសឥណ្ឌា កំពុងរងទុក្ខធំ ដោយសារការឆ្លងវីរុសកូរ៉ូណា កើនឡើងខ្លាំង ដែលមានអ្នកឆ្លងជំងឺកើនឡើងដល់៣៤៩.៦៩១នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាថ្ងៃទី៤ ហើយនៅក្នុងកំណត់ត្រា ដែលមានអ្នកឆ្លងជំងឺខ្ពស់បំផុត ។ នៅតាមមន្ទីរពេទ្យនានា បានផ្អាកមិនទទួលយកអ្នកជំងឺ បន្ទាប់ពីខ្វះខាតបំពង់អុកស៊ីសែន ។

លោក Maas បានប្រាប់ដល់សារព័ត៌មាន Rheinische Post ថា “រលកទី២ នាពេលបច្ចុប្បន្ននេះ បានគ្របដណ្តប់មកលើប្រទេសឥណ្ឌា ដែលមិនខ្លាំងក្លា មិនធ្លាប់កើតពីមុននោះទេ ។ វាពិតណាស់ថា យើងមានសកម្មភាពរហ័ស ដើម្បីបញ្ឈប់ដែលអាចផ្លាស់ប្តូរបាន ដោយមានលំហូថ្មី ពីប្រទេសអាល្លឺម៉ង់” ។

អាល្លឺម៉ង់ បានធ្វើចំណាត់ថ្នាក់ថា ប្រទេសឥណ្ឌា រងគ្រោះធ្ងន់ធ្ងរដោយសារវីរុសកូរ៉ូណា ហើយបានដាក់ប្រទេសឲ្យនៅដាច់ដោយឡែកពីគេ ដែលបានធ្វើការព្រមានថា ស្ថិតក្នុងបញ្ជីប្រទេស មានវីរុសកូរ៉ូណា ក្លាយពូជ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top