ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតយន្តការសម្រប សម្រួលទទួល និងផ្ដល់ព័ត៌មានឲ្យពលរដ្ឋក្នុង បរិបទជំងឺកូវីដ-១៩

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន បង្កើតយន្តការមួយ ក្នុងការសម្របសម្រួល ដើម្បីទទួល និងផ្ដល់ព័ត៌មានពីអ្វីដែលសាធារណជន លើកឡើង និងសំណូមពរផ្សេងៗ ជាពិសេស ចំពោះប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងបរិបទទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

យោងតាមគេហទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ការរៀបចំយន្តការជាប្រចាំ ក្នុងការតាមដាន និងឆ្លើយឆ្លងជាមួយមហាជន ហើយផ្ដល់ព័ត៌មានទាំងនោះ ជូនអ្នកនាំពាក្យរដ្ឋបាលរាជធានី-ខេត្ត ក្រុង ឬតាមបណ្ដារដ្ឋបាលស្រុក-ខណ្ឌ និងរដ្ឋបាលឃុំ-សង្កាត់ នីមួយៗ ដើម្បីជាព័ត៌មាន និងមានចំណាត់ការបន្ដ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំមន្ត្រីប្រចាំការ ដើម្បីទំនាក់ទំនងទទួលតាមដាន និងផ្ដល់ដំណឹងជូនសាធារណជន ដូចជា ៖ កញ្ញា  គុន ស្រីដែន  092 872 335 ,លោក  មាស ឆសុវឌ្ឍ  017 966 990 និងកញ្ញា  ស្រ៊ី លីដា  070 628 560

To Top