បរទេស៖ និយតករសុខភាពរបស់ប្រទេសប្រេស៊ីល បានច្រានចោលការនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sputnik V របស់រុស្ស៊ីបន្ទាប់ពីបុគ្គលិកបច្ចេកទេសបានចង្អុលបង្ហាញអំពី “ហានិភ័យជាប់ទាក់ទង” ហើយបាននិយាយថា វ៉ាក់សាំងនេះខ្វះព័ត៌មានធានាសុវត្ថិភាពគុណភាពនិងប្រសិទ្ធភាព។
យោងតាមសារព័ត៌មាន Radio Free Europe ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា និយតករដែលត្រូវបានគេស្គាល់ថា Anvisa បានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃទី ២៦ ខែមេសា មិនឱ្យអនុម័តយល់ព្រមទៅលើវ៉ាក់សាំងរុស្ស៊ី ដែលត្រូវបានស្នើសុំដោយអភិបាលរដ្ឋនានាក្នុងប្រទេសប្រេស៊ីល ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។
លោក Antonio Barra Torres ប្រធាននិយតករសុខាភិបាលសហព័ន្ធ Anvisa បាននិយាយថា យើងនឹងមិនអនុញ្ញាតឱ្យប្រជាជនប្រេស៊ីលរាប់លាននាក់ ត្រូវបង្ហាញផលិតផលដោយគ្មានការផ្ទៀងផ្ទាត់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឡើយ។
Ana Carolina Moreira Marino Araujo អ្នកគ្រប់គ្រងទូទៅសម្រាប់ការឃ្លាំមើលសុខភាពបានមានប្រសាសន៍ថា ការគិតគូររាល់ឯកសារដែលបានបង្ហាញទិន្នន័យដែលទទួលបាននៅក្នុងការធ្វើអធិការកិច្ចផ្ទាល់ និងព័ត៌មានពីនិយតករផ្សេងទៀត “ ហានិភ័យជាប់ទាក់ទង” គឺធំធេងណាស់៕ប្រែសម្រួលៈ ណៃ តុលា