Covid-19

ថ្ងៃនេះ វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី តែ០៥នាក់ប៉ុណ្ណោះ

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន០៥នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់២.៨៥៧នាក់ ។

ករណីថ្មី ជាអ្នកពលរដ្ឋជនជាតិវៀតណាមទាំងអស់ ក្នុងនោះ មានបុរសម្នាក់ ដែលជាអ្នកទទួលភ្ញៀវនៅឯសណ្ឋាគារមួយនៅក្នុងស្រុក ដែលជាកន្លែងត្រូវបានបញ្ជាក់ពីអ្នកជំងឺដំបូងដែលបានធ្វើចត្តាឡីស័ក ។ ០៤នាក់ទៀត ជាអ្នកថ្មីចូលមកក្នុងប្រទេសដោយមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ ។ ក្រសួងបានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា អ្នកជំងឺជាច្រើននាក់ ចំនួន២.៥១៦នាក់ បានជាសះស្បើយពីជំងឺទាំងស្រុង គិតត្រឹមថ្ងៃអង្គារនេះ ។ ក្រសួងបានឲ្យដឹងទៀតថា ពលរដ្ឋជិត៣៨.០០០នាក់ ត្រូវបានធ្វើចត្តាឡីស័ក និងបានតាមដាន ។

ស្របពេលមានករណីផ្ទុះជំងឺឆ្លងថ្មីកើតឡើង តំបន់ជាច្រើននៅទូទំាងប្រទេស ក្នុងនោះរាប់ទាំង រដ្ឋធានី ហាណូយរបស់វៀតណាម ក្រុងភាគខាងត្បូងក្រុងហូជីមិញ ខេត្តភាគខាងជើង Quang Ninh និងភាគកណ្តាលនៃក្រុង Da Nang បានប្រកាសថា បានលុបចោលពិធីបុណ្យជាច្រើន និងសកម្មភាពវប្បធម៌ផ្សេងៗ ដែលមានការប្រមូលផ្តុំមនុស្សច្រើន ក្នុងអំឡុងពេល០៤ថ្ងៃ នៃថ្ងៃបង្រួបបង្រួមជាតិ និងថ្ងៃទិវាពលកម្ម ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top