បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ថា ឧត្តមស្នងការសិទ្ធិមនុស្សឯករាជ្យ ប្រចាំនៅអ៊ីរ៉ាក់ ហៅកាត់ថា (IHCRH)បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់នៅក្នុងមន្ទីរពេទ្យ ដែលរងការឆាបឆេះកាលពីយប់ថ្ងៃសៅរ៍ បានកើនឡើងដល់ ១៣០នាក់ហើយ ។
នៅក្នុងសេចក្តីប្រកាសមួយចេញដោយ IHCHR បានឲ្យដឹងថា “ចំនួនស្លាប់ទំាងប្រមាណនេះ ដោយយោងលើក្រុមការងាររបស់ IHCHR ដែលអាចកើនឡើងដល់១៣០នាក់ ក្នុងនោះរាប់ទាំងអ្នកស្លាប់ មិនស្គាល់អត្តសញ្ញាណផងដែរ ។
នៅក្នុងសេចក្តីប្រកាសបានដាក់ទៀតថា យោងតាមក្រុមការងាររបស់ IHCHR អគ្គីភ័យបានបង្កឡើងដោយការ ផ្ទុះបំពង់ស្តុកអុកស៊ីសែន នៅក្នុងខាងមន្ទីរពេទ្យ Ibn al-Khatib សម្រាប់ព្យាបាលអ្នកជំងឺកូរ៉ូណា នៅភាគខាងកើតនៃរដ្ឋធានីបាដាដ ។
ក្រុម IHCHR បានរិះគន់ទៅលើក្រុមមន្ត្រីប្រចាំនៅមន្ទីរពេទ្យ មិនបានអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីកំណត់ចំនួនអ្នកមកសម្រាកមន្ទីរពេទ្យ ដែលមានចំនួនលើសលប់ នៅជាមួយអ្នកជំងឺកូវីដ-១៩ ។ នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា