វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសឡាវ បានឲ្យដឹងនៅថ្ងៃពុធថា បានកត់ត្រាចំនួន អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៩៣នាក់ នៅក្នុងប្រទេសឡាវ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេស កើនឡើង ដល់៦០៤នាក់ ។

លោក Phonepadith Xangsayarath អគ្គនាយកនៃមជ្ឈមណ្ឌលរោគឆ្លង និងមន្ទីរពិសោធន៍ ចំណុះឲ្យក្រសួងសុខាភិបាល របស់ប្រទេសឡាវ បានប្រាប់ឲ្យដឹង នៅក្នុងសន្និសីទ សារព័ត៌មានមួយ នៅថ្ងៃពុធនេះថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី មាន៧៥នាក់ ដែលបានរកឃើញថា ជាអ្នកឆ្លងនៅរដ្ឋធានីវៀងច័ន្ទ ហើយ១១នាក់នៅខេត្ត Champasak និង០៤នាក់នៅខេត្ត Luang Prabang និង០៣នាក់នៅខេត្ត Savannakhet ។
អ្នករាល់គ្នា កំពុងតែជំរុញឲ្យ មានការល្បាតរបស់ពួកគេ ដោយស្នាក់នៅក្នុងផ្ទះ និងជៀសវាង ការជួបប្រជុំគ្នា ជាមួយពលរដ្ឋផ្សេងៗទៀត ។
លោក Phonepadith បានបញ្ជាក់យ៉ាងដូច្នេះថា រដ្ឋាភិបាលឡាវ បានព្រមាន ដល់ពលរដ្ឋនៅទូទំាងប្រទេស និងអាជ្ញាធរពាក់ព័ន្ធនានា មិនឲ្យធ្វេសប្រហែស ក្នុងការទប់ស្កាត់ជំងឺ និងវិធានការការពារឡើយ ។
ឡាវ បានរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ លើកដំបូងចំនួន០២ករណី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំមុន ៕
ដោយ៖ ម៉ៅ បុប្ផាមករា
