Covid-19

ពលរដ្ឋអាមេរិក ដែលចាក់វ៉ាក់សាំងរួច អាចដើរក្រៅផ្ទះបាន ដោយមិនចាំបាច់ពាក់ម៉ាសឡើយ

វ៉ាស៊ិនតោន៖ យោងតាមការប្រកាស ដោយផ្ទាល់ពីសំណាក់ លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់ថាចំពោះ ពលរដ្ឋអាមេរិកទាំងឡាយណា ដែលបានទទួលវ៉ាក់សាំងគ្រប់ហើយនោះ នឹងអាចចាប់ផ្តើមធ្វើសកម្មភាព ជាធម្មតានៅក្រៅផ្ទះហើយ ជាពិសេសគឺមិនចាំបាច់ ពាក់ម៉ាសទៀតនោះឡើយ។

សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងបន្ទាប់ពីអជ្ញាធរសុខាភិបាលអាមេរិក បានបង្ហាញតួលេខថា មនុស្សពេញវ័យរបស់អាមេរិក ជាងពាក់កណ្តាលប្រទេសមក ហើយដែលបានទទួលជោគជ័យ ក្នុងការទទួលវ៉ាក់សាំងរួចរាល់។

គួរឲ្យដឹងដែរថា ចំនួននៃការឆ្លងនៅទូទាំងប្រទេសអាមេរិក បានធ្លាក់ចុះដល់ទៅ ១៦ភាគរយ កាលពីសប្តាហ៍មុនខណៈដែលពលរដ្ឋអាមេរិក ប្រមាណជាជាង ១៤០លាននាក់ មកហើយដែលអាចទទួលបាន វ៉ាក់សាំងយ៉ាងហោចណាស់ដូសដំបូង នៅអាមេរិកដែលក្នុងនោះវ៉ាក់សាំង ដែលត្រូវបានប្រើប្រាស់សុទ្ធតែ ជាវ៉ាក់សាំងនាំមុខគេបំផុតដូចជា Pfizer, Moderna និង J&J ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top