ញូវដេលី ៖ ប្រទេសឥណ្ឌា បានរាយការណ៍ កាលពីថ្ងៃពុធថា មនុស្សជាង ២០ម៉ឺននាក់បានស្លាប់បន្ទាប់ពីបានឆ្លងវីរុសកូវីដ-១៩នេះ ដោយសារតែប្រទេស អាស៊ីខាងត្បូង ដែលមានប្រជាជនជាង ១,៣ ពាន់លាននាក់បានឆ្លងជំងឺឆ្លងទម្រង់ថ្មីនេះ។
រដ្ឋាភិបាលក៏បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៣,២៩៣ នាក់ក្នុងរយៈពេល ២៤ ម៉ោង ដែលលើសពី ៣,០០០ នាក់ជាលើកដំបូង សម្រាប់អ្នកស្លាប់ប្រចាំថ្ងៃ ដោយសារជំងឺកូវីដ-១៩ ។ ប្រទេសនេះមានអ្នកស្លាប់ សរុបចំនួន ២០១,១៨៧ នាក់គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ។
ប្រទេសឥណ្ឌា ក៏បានមើលឃើញការឆ្លងថ្មីជាង ៣០០,០០០ករណី ក្នុងមួយថ្ងៃ សម្រាប់ថ្ងៃទី ៧ ជាប់ៗគ្នា ដោយមានចំនួនជាង ៣៦០,០០០ ករណីត្រូវបានបញ្ជាក់ថ្មីៗជារៀងរាល់ថ្ងៃ ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានរាយការណ៍ថា មានករណីឆ្លងវីរុសច្រើន ជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈដែលមានការកត់ត្រាថា មានអ្នកស្លាប់ ដោយសារវីរុស ច្រើនជាងគេទី ៤ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងម៉ិកស៊ិក ៕ដោយ ឈូក បូរ៉ា