ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង មានឆន្ទៈជំរុញកិច្ចចរចា នុយក្លេអ៊ែរឡើងវិញ រវាងអាមេរិក-កូរ៉េខាងជើង

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងរបាយការណ៍ គោលនយោបាយ ស្តីពីទំនាក់ទំនងអន្តរកូរ៉េ សម្រាប់ឆ្នាំនេះថា ប្រទេសកូរ៉េខាងត្បូង នឹងព្យាយាមជួយផ្លាស់ប្តូរ កិច្ចចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងឆ្ពោះទៅមុខ និងស្តារកិច្ចពិភាក្សាផ្ទាល់ខ្លួន ជាមួយក្រុងព្យុងយ៉ាង។

របាយការណ៍ដែល បានដាក់ជូនរដ្ឋសភា គឺជាផែនការសកម្មភាពប្រចាំឆ្នាំ ដែលត្រូវបាន រៀបចំឡើង ដើម្បីអនុវត្តផែនការ លម្អិតរយៈពេល ៥ ឆ្នាំដែលបង្ហាញពីគោលបំណង និងទិសដៅ នៃគោលនយោបាយ របស់រដ្ឋាភិបាល ស្តីពីទំនាក់ទំនងអន្តរកូរ៉េ សម្រាប់ឆ្នាំ២០១៨-២០២២ ។

ក្រោមផែនការចុងក្រោយនេះ ប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញាជំរុញកិច្ចចរចា នុយក្លេអ៊ែរ ដែលជាប់គាំងរវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ក្រោមគោលការណ៍“ គ្មានសង្គ្រាម សន្តិសុខទៅវិញទៅមក និងវិបុលភាពរួមគ្នា” ។

សេចក្តីថ្លែងការណ៍ឲ្យដឹងថា “ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋបាលថ្មី របស់ សហរដ្ឋអាមេរិក និងចេញមកនូវគោលនយោបាយ សម្របសម្រួល ដើម្បីធ្វើឱ្យមានវឌ្ឍនភាព ក្នុងការសម្រេចបាននូវការ រំសាយអាវុធនុយក្លេអ៊ែរ និងការកសាងសន្តិភាព” ។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងទៀងថា ខ្លួននឹងពង្រឹងការទំនាក់ទំនង ជាមួយប្រទេសចិន និងសហគមន៍អន្តរជាតិ ដើម្បីចាប់ផ្តើមដំណើរការសន្តិភាព នៅលើឧបទ្វីបកូរ៉េឡើងវិញ៕

ដោយ ឈូក បូរ៉ា

To Top