Covid-19

ថៃ៖ អ្នកជំងឺកូវីដ១៩ចំនួន ២៨ ៦៩៦នាក់ កំពុងសម្រាកព្យាបាល ក្នុងនោះមាន ៨៧១នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ

បរទេស៖ នៅថ្ងៃសុក្រ រដ្ឋាភិបាលបានរាយការណ៍ អំពីការស្លាប់ថ្មីៗដែលទាក់ទងនឹង Covid-19 ចំនួន ១៥ នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២០៣ នាក់ ហើយក៏បានរកឃើញករណីឆ្លងថ្មីចំនួន ១.៥៨៣នាក់ថែមទៀត ដែលធ្វើឱ្យប្រទេសនេះ មានអ្នកឆ្លងវីរុសកូវីដ១៩សរុបកើនដល់ ៦៥ ១៥៣នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានឱ្យដោយផ្អែកតាម ការលើកឡើងរបស់លោកស្រី Panprapa Yongtrakul អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 ថា អ្នកស្លាប់ថ្មីៗគឺមានបុរស ៩ នាក់ និងស្ត្រី ៦ នាក់ អាយុចន្លោះពី ២៩-៩៣ ឆ្នាំ។

សូមជម្រាបថា ប្រទេសថៃមានអ្នកឆ្លងវីរុសកូវីដ១៩សរុប ៦៥ ១៥៣ នាក់ ចាប់តាំងពីមានជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន ប៉ុន្តែបានព្យាបាលឱ្យជាសះស្បើយចំនួន ៣៦ ២៥៤ នាក់ (៥៥%) ក្នុងនោះមាន ៨៦០ នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពទ្យក្នុងរយៈពេល ២៤ ម៉ោងមុន។ អ្នកជំងឺចំនួន ២៨ ៦៩៦ នាក់ កំពុងសម្រាកព្យាបាល ក្នុងនោះមាន ៨៧១ នាក់ មានអាការៈធ្ងន់ធ្ងរ និង ២៥០ នាក់ពឹងផ្អែកលើបំពង់ខ្យល់ជំនួយដកដង្ហើម៕

ប្រែសម្រួលៈ ណៃ តុលា

To Top