បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថាអាជ្ញាធរទទួលបន្ទុកកិច្ចការងារ ចំណីអាហារនិងថ្នាំពេទ្យរបស់
ប្រទេសឥណ្ឌូនេស៊ីឬ BPOM បានប្រកាសក្នុងការដាក់ឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ប្រទេសចិន Sinopharm ។
ប្រធាន BPOM លោក Penny Lukito ដែលជាអ្នកធ្វើសេចក្តីប្រកាសនេះបានបញ្ជាក់ទៀតថា ឥណ្ឌូនេស៊ីលបានសម្រេចចិត្ត
ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះ នៅក្រោយពេលដែលខ្លួនបានទទួលដំណឹងថាការធ្វើតេស្តលើកទី៣ សហភាពអារ៉ាប់រួមព្រមទាំងបណ្តាប្រទេស មួយចំនួនផ្សេងទៀតផងដែរ។
គួរឲ្យដឹងដែរថាកន្លងមកប្រទេស ឥណ្ឌូនេស៊ីបានប្រកាស អនុញ្ញាតិឲ្យប្រើប្រាស់ជាបន្ទាន់រួចមកហើយ នូវវ៉ាក់សាំងចំនួន៣ដូចជា Sinovacនិង CoronaVac របស់ចិននិងព្រមទាំង AstraZeneca របស់អង់គ្លេស៕ប្រែសម្រួល៖ស៊ុនលី