ព័ត៌មានអន្តរជាតិ

AstraZeneca ទទួលបានប្រាក់ចំណូល ២៧៥លានដុល្លារ សម្រាប់ត្រីមាសដំបូងនេះ

បរទេស ៖ នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនផលិត វ៉ាក់សាំង AstraZeneca បានប្រកាសអំពីតួលេខ នៃប្រាក់ចំណេញ ដែលខ្លួនទទួលបាន សម្រាប់ត្រីមាសដំបូងនេះ គឺមានរហូតទៅដល់២៧៥លានដុល្លារ ដែលមានអត្រា កើនឡើងខ្លាំង ជាងការរំពឹងទុកលើកមុន។

ក្រុមហ៊ុនបាន បញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលក្រុមហ៊ុនបាន ប្រកាសប្រាក់ចំណេញ និងព័ត៌មានលំអិតនៃហិរញ្ញវត្ថុ របស់ខ្លួនហើយបន្តថា ការចែកចាយរបស់ខ្លួន នាពេលអំឡុងពេលកូវីដដំបូង គឺមិនដែលទទួល បានប្រាក់ចំណេញនោះទេ។

ក្រុមអ្នកជំនាញ ប្រមាណជា១៨រូប បានរំពឹងទុកថា សម្រាប់អ្នកដែលមានភាគហ៊ុន របស់ក្រុមហ៊ុននឹងអាចរកប្រាក់ ចំណេញប្រមាណជា១,៤៨ដុល្លារ ក្នុងមួយហ៊ុនឬក្នុងអត្រា ធ្វើការជួញដូរសរុបប្រមាណជា៦,៩៤ពាន់លានដុល្លារ សម្រាប់ត្រីមាសដំបុងដូចគ្នានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top