បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ជាង២.០០០នាក់ សម្រាប់ថ្ងៃទី២ នៅក្នុងតារាងដែលបានបង្ហាញ ខណៈដែលប្រទេសកំពុងរឹតត្បិត ដើម្បីទប់ទល់នឹងការផ្ទុះជំងឺ ។ មជ្ឈមណ្ឌលតាមដានជំងឺកូវីដ-១៩ (CCSA)បានឲ្យដឹងដូច្នេះ ។
លោកស្រី Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យរបស់ CCSA បានលើកឡើងថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី ចំនួន១.៥៧៩នាក់គឺជាអ្នកឆ្លងជំងឺ ក្នុងស្រុក និង០៤នាក់ផ្សេងទៀត គឺជាអ្នកនាំចូលពីខាងក្រៅ ។
លោកស្រី Panprapa បានលើកឡើងថា ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន១៥នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់២០៣នាក់ ។
ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសថៃឡង់ដ៏ គឺ៦៥.១៥៣នាក់ ហើយបច្ចុប្បន្ននៅសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន២៨.៦៩៦នាក់ ។
គិតក្នុងថ្ងៃព្រហស្បតិ៍ មានពលរដ្ឋចំនួនជាង១,៤លានបានចាក់វ៉ាក់សាំងកូវីដ-១៩នៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា