ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ប្ដេជ្ញាចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋទាំងអស់ ឲ្យបាននៅត្រឹម បំណាច់ឆ្នាំ២០២១

រីយ៉ូ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រេស៊ីល លោក Marcelo Queiroga បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រជាជនប្រេស៊ីលទាំងអស់ អាចត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងនឹងការការពារជំងឺកូវីដ-១៩ នៅត្រឹមចុងឆ្នាំនេះ។

ក្នុងសន្និសីទកាសែតរួមគ្នា ជាមួយអង្គការសុខភាពពិភពលោក លោក Queiroga បានលើកឡើងថា“ យើងមានកម្រិតគ្រប់គ្រាន់ សម្រាប់ឆមាសទី២ ហើយយើងអាចធានាថា នៅចុងឆ្នាំ ២០២១ ប្រជាជនរបស់យើងទាំងអស់ នឹងត្រូវទទួលថ្នាំបង្ការ” ។ ។

ប្រទេសប្រេស៊ីល រំពឹងថា នឹងមានថ្នាំវ៉ាក់សាំង ចំនួន ៥០០ លានដូស នៅដំណាច់ឆ្នាំនេះ។ ទោះយ៉ាងណាលោក បានអំពាវនាវម្តងទៀត ដល់បណ្តាប្រទេស ដែលមានកម្រិតអតិរេក ដើម្បីបរិច្ចាគវ៉ាក់សាំង ទៅឲ្យប្រទេសប្រេស៊ីល។

លោករដ្ឋមន្រ្តីបានបន្ដថា“ យើងសូមអំពាវនាវម្តងទៀត ដល់អ្នកទាំងឡាយណា ដែលមានវ៉ាក់សាំងច្រើន ដើម្បីចែករំលែក ជាមួយប្រេស៊ីល ហើយយើងអាចមាន ដំណាក់កាលសំខាន់ នៃការរាតត្បាត និងបង្ការការរីកសាយ នៃវីរុសថ្មីៗ”។

ប្រទេសប្រេស៊ីល បានជ្រើសរើសយក យុទ្ធសាស្រ្តចម្រុះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ពីការធ្វើជាដៃគូជាមួយ ប្រទេសដទៃទៀត ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា និងការផលិតវ៉ាក់សាំងជាតិ ទៅការចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនឱសថ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង និងចូលរួមក្នុងយន្តការ COVAX ដែលគាំទ្រ ដោយអង្គការសហប្រជាជាតិ ក្នុងការទទួលថ្នាំបង្ការ នេះបើតាមការលើកឡើង របស់លោក Queiroga៕ ដោយ៖ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top