ព័ត៌មានអន្តរជាតិ

ប្រទេសឡាវ មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបកើនដល់ ៩៣៣នាក់

បរទេស ៖ ខេត្តបកែវ ប្រទេសឡាវ បានរាយការណ៍ថា បានរកឃើញអ្នកឆ្លងថ្មីវិរុសកូវីដ១៩ចំនួន ៦០ នាក់ បន្ទាប់ពីមានការផ្ទុះឡើងនៅក្នុងខេត្តនេះ ខណៈដែលប្រទេសឡាវ បានបញ្ជាក់ថា មានករណីឆ្លងថ្មីវីរុស ចំនួន ១១២ ករណី។

យោងតាមសារព័ត៌មាន Laotian Times ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមការងារថ្នាក់ជាតិ សម្រាប់ការការពារ និងគ្រប់គ្រងជំងឺកូវីដ-19 បាននិយាយនៅក្នុងសេចក្តីប្រកាស ប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃនេះថា ប្រទេសឡាវ បានបញ្ជាក់ពីករណីថ្មីនៃ Covid-19 ចំនួន ១១២ ករណី។

ចំនួនករណីសរុបដែលបានកត់ត្រានៅក្នុងប្រទេសឡាវ ឥឡូវនេះមានចំនួន ៩៣៣ ករណី ។ ខេត្ដបរកែវ បានឃើញថា មានចំនួនករណីឆ្លងច្រើនជាងគេ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលមានចំនួន ៦០ ករណី សរុបដោយការផ្ទុះឡើងនៅស្រុក Ton Pheung ដែលបានឆ្លងដល់មនុស្សចំនួន ៥៧ នាក់ ។

ទីក្រុងវៀងចន្ទន៍ បានកត់ត្រាចំនួន ៣៤ ករណីឆ្លងដែលមានចំនួន ១១ ករណីនៅខេត្តចំប៉ាសាក់, ចំនួន ៣ ករណីរៀងៗខ្លួន សម្រាប់ខេត្ត Savannakhet និងខេត្ត Vientiane និងមួយករណីទៀតនៅខេត្ត Bolikhamxay៕

ប្រែសម្រួលៈ ណៃ តុលា

To Top