បរទេស ៖ ដោយធ្វើការសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចការការទូតនោះ អនុរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោកស្រី Kathleen Hicks បានមានប្រសាសន៍ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ជម្លោះជាមួយប្រទេសចិន គឺជារឿងមិនគួរប្រាថ្នានិង មិនអាចជៀសផុត ។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសុន្ទរកថា ថ្លែងប្រាប់ដល់កិច្ចប្រជុំ នៃវេទិកាការពារជាតិ Aspen Defense Forum លោកស្រី Kathleen Hicks បានធ្វើការកត់សម្គាល់ថា ប្រទេសចិនអាចនឹងប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិក ក្នុងលក្ខណៈជាច្រើន ។
លោកស្រីបានធ្វើការកត់សម្គាល់ផងដែរថា សមត្ថភាពយោធាចិន កំពុងតែអភិវឌ្ឍ រីកចម្រើន នៅក្នុងវិស័យនានា ដែលរួមមានទាំងមីស៊ីល វាយប្រហារក្នុងចម្ងាយឆ្ងាយ និងប្រព័ន្ធការពារ ដែនអាកាស ក៏ដូចជាក្នុងវិស័យសន្តិសុខ អ៊ីនធឺណេតនិងអវកាស ។
ដោយលើកឡើងពីការអះអាង អធិបតេយ្យភាពរបស់ចិននៅដែន សមុទ្រចិនខាងត្បូងនោះ លោកស្រី បានមានប្រសាសន៍ ដូច្នេះថា “ទីក្រុងប៉េកាំងមានសមត្ថភាព សេដ្ឋកិច្ច យោធានិងបច្ចេកវិទ្យា ដើម្បីប្រកួតប្រជែង នឹងប្រព័ន្ធអន្តរជាតិ និងផលប្រយោជន៍ អាមេរិកក្នុងវា”៕
ប្រែសម្រួល៖ប៉ាង កុង