ញូវដេលី ៖ ក្រុមហ៊ុន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុនឥណ្ឌា Natco Pharma បានទទួលការយល់ព្រម ឲ្យប្រើប្រាស់ជាបន្ទាន់ សម្រាប់ថ្នាំ Baricitinib ពីអង្គការត្រួតពិនិត្យស្តង់ដារ ឱសថកណ្តាល ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ។
បានចេញវេជ្ជបញ្ជាដំបូង សម្រាប់ការព្យាបាលជំងឺរលាក សន្លាក់រ៉ាំរ៉ៃ Baricitinib បានអនុម័តជាកម្លាំង ១ មីលីក្រាម ២ មីលីក្រាម និង ៤ មីលីក្រាម ត្រូវបានប្រើផ្សំជាមួយថ្នាំ Remdesivir ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រុមហ៊ុនណាតាកូ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ២៧៤ លានដុល្លារ សហរដ្ឋអាមេរិក នឹងស្នើសុំអាជ្ញាប័ណ្ណជាកាតព្វកិច្ច ពីនិយតករឱសថ របស់ឥណ្ឌា ដោយផ្អែកលើការប្រើប្រាស់បន្ទាន់ និងដោយផ្អែកលើគ្រោះអាសន្នធ្ងន់ធ្ងរ និងសុខភាពសាធារណៈធ្ងន់ធ្ងរនៅទូទាំងប្រទេសឥណ្ឌា ដោយសារតែការរាតត្បាតនៃជំងឺនេះ ។
គួរបញ្ជាក់ថា ក្រុមហ៊ុនដែលមានរោងចក្រផលិតរូបមន្ត ចំនួន ៦ នៅទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់បង្ហាញផលិត ផលនៅសប្តាហ៍នេះផងដែរ ៕
ដោយ ឈូក បូរ៉ា