បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាប្រទេសហ្វីលីពីន បានធ្វើការប្រកាសដាក់បម្រាម បន្ថែមទៀតទៅលើ ក្រុមអ្នកធ្វើដំណើរដែល មានប្រភពមកពីប្រទេសបង់ក្លាដេសនេប៉ាល់ប៉ាគីស្ថាន និងស្រីលង្កាផងដោយ
រំពឹងថាអាចរារាំង វិរុសកូវីដពូជថ្មីរបស់ ឥណ្ឌាដែលជាវិរុសមានកម្លាំងឆ្លងលឿននិងកំពុងវាយលុយខ្លាំងក្លានៅឥណ្ឌា។
យោងតាមការគោលការណ៍ថ្មីនេះមានន័យថា អ្នកធ្វើដំណើរពីបណ្តា ប្រទេសខាងលើនេះនឹងត្រូវរងបម្រាមទាំងស្រុងចំពោះការ ធ្វើដំណើរចូលហ្វីលីពីន រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី៧ ខែឧសភាខាងមុខនេះ។
ទោះបីជាយ៉ាងណាក្តី ប្រសិនបើការមកដល់ អាចធ្វើឡើងបាននៅមុនថ្ងៃទី៧ ខែឧសភាចំពោះបណ្តា ប្រទេសទាំង៤នោះនឹងទាមទារ ដាច់ខាតនូវការដាក់ខ្លួន ដ្ឋាភិបាលកំណត់ឲ្យជាដាច់ខាត។
គួរឲ្យដឹងដែរថា ចាប់តាំងតែការផ្ទុះកូវីដ សាជាថ្មីនៅក្នុងប្រទេសឥណ្ឌាមកប្រទេសហ្វីលីពីន បានធ្វើការប្រកាសដាក់បម្រាម នៃការធ្វើដំណើរ ដោយជនជាតិឥណ្ឌា និងអ្នកដែលមានប្រភពមកពី ៃឥណ្ឌាចាប់តាំងតែពីថ្ងៃទី២៩ ខែមេសារហូតដល់ថ្ងៃទី១៤ ខែឧសភា៕ ប្រែសម្រួល៖ស៊ុនលី

