រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រេស៊ីល គិតត្រឹមថ្ងៃអង្គារ ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន២.៩៦៦នាក់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទំាងប្រទេសបានកើនឡើង ដល់៤១១.៥៨៨នាក់ ។
ទន្ទឹមនឹងនេះដែរ ករណីថ្មីនៃជំងឺកូវីដ-១៩មានចំនួន៧៧.៣៥៩នាក់ត្រូវបានគេរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់១៤.៨៥៦.៨៨៨នាក់ ។
ប្រេស៊ីល ឥឡូវនេះ បានក្លាយជាប្រទេសដែលមានអ្នកស្លាប់ច្រើនបំផុតលំដាប់លេខ២ លើសពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ដែលផ្ទុះជំងឺខ្លាំងបំផុត នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ឥឡូវនេះ ប្រេស៊ីល មានអត្រាអ្នកស្លាប់១៩៦នាក់ ក្នុងចំណោមមនុស្ស១០០.០០០នាក់ និងមានករណីឆ្លងចំនួន៧.០៧០នាក់ ក្នុងចំណោមមនុស្សចំនួន១០០.០០០នាក់ ។
សៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតរបស់ប្រទេស គឺជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងកេ ដែលមានអ្នកស្លាប់ចំនួន៩៨.០២១នាក់ និងអ្នកឆ្លងជំងឺចំនួន២.៩៤១.៩៨០នាក់ បន្ទាប់មក មានក្រុងរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកស្លាប់ចំនួន៤៥.២៣២នាក់ និងអ្នកឆ្លងជំងឺចំនួន៧៥៣.៧៣២នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

