ព័ត៌មានអន្តរជាតិ

អង្គការក្រៅរដ្ឋាភិបាលជាង ២០០អំពាវនាវសុំឲ្យ UN ដាក់ទណ្ឌកម្មលើការប្រើប្រាស់អាវុធ របស់យោធាមីយ៉ាន់ម៉ា

ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ថាកាលពីថ្ងៃពុធ អង្គការពិភពលោកជាង២០០ បានទទូចដល់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ឱ្យដាក់ទណ្ឌកម្មប្រើប្រាស់ អាវុធលើប្រទេសមីយ៉ាន់ម៉ា ដោយនិយាយថា ពេលវេលាសម្រាប់សេចក្តីថ្លែងការណ៍ បានកន្លងផុតទៅហើយសកម្មភាពជាបន្ទាន់ គឺចាំបាច់ដើម្បីការពារអ្នកតវ៉ា ដោយសន្តិវិធីប្រឆាំងនឹងការគ្រប់គ្រងយោធា និងគូប្រជែងផ្សេងទៀតនៃរបបយោធា ។

សេចក្តីថ្លែងការណ៍របស់អង្គការ ក្រៅរដ្ឋាភិបាលបានដាក់ថា យោធាបានបង្ហាញការមិនយកចិត្តទុកដាក់ ចំពោះជីវិតមនុស្សចាប់តាំង ពីការធ្វើរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៧៦៩នាក់ ក្នុងនោះមានកុមារ ៥១នាក់អាយុ៦ឆ្នាំ និងឃុំខ្លួនសកម្មជន អ្នកកាសែត និងជនស៊ីវិលរាប់ពាន់នាក់ ។ អ្នកបម្រើ និងអ្នកនយោបាយ រាប់រយនាក់ផ្សេងទៀតបានបាត់ខ្លួន ។

ក្រុមអង្គការមិនមែនរដ្ឋាភិបាល បានលើកឡើងថា “គ្មានរដ្ឋាភិបាលណាគួរលក់ គ្រាប់កាំភ្លើងតែមួយគ្រាប់ទៅ ឲ្យ របបយោធាក្រោមកាលៈទេសៈទាំងនេះនោះទេ” ។ ការដាក់ទណ្ឌកម្មសព្វាវុធ ជាសកលមកលើមីយ៉ាន់ម៉ា គឺជាជំហានចាំបាច់អប្បបរមា ដែលក្រុមប្រឹក្សាសន្តិសុខគួរតែធ្វើ ដើម្បីឆ្លើយតបនឹងអំពើហិង្សា ដែលកំពុងកើនឡើងរបស់យោធា ។

អង្គការទាំងនោះបានជំរុញ ដល់ចក្រភពអង់គ្លេស ដែលជាក្រុមប្រឹក្សាសន្តិសុខ ទទួលបន្ទុកធ្វើសេចក្តីព្រាង សេចក្តីសម្រេចចិត្តស្តីពីមីយ៉ាន់ម៉ា “ ចាប់ផ្តើមការចរចាស្តីពីដំណោះស្រាយ ដែលអនុញ្ញាតឲ្យមានការ ហាមឃាត់អាវុធឱ្យបានឆាប់រហ៍ស”។ ពួកគេបាននិយាយថា “នេះនឹងបង្ហាញដល់របបយោធា ថានឹងលែងមានអាជីវកម្មដូចធម្មតា” ។

ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេល ៥ទសវត្ស បានស្ថិតក្នុងស្ថានភាពយោធាតឹងរឹងដែលនាំឱ្យមានភាពឯកោ និងទណ្ឌកម្មអន្តរជាតិ ។ នៅពេលដែលឧត្តមសេនីយ៍បានបន្ធូរបន្ថយ ការក្តោបក្តាប់អំណាចរបស់ពួកគេ ដោយឈានដល់ការបង្កើនការ ដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងការបោះឆ្នោតឆ្នាំ២០១៥ សហគមន៍អន្តរជាតិបានឆ្លើយតបវិញ ដោយដកទណ្ឌកម្មភាគច្រើន និងចាក់ការវិនិយោគចូលក្នុងប្រទេសនេះ ។ រដ្ឋប្រហារនេះបានកើតឡើងបន្ទាប់ពី ការបោះឆ្នោតខែវិច្ឆិកាដែល គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះយ៉ាងច្រើន ហើយការប្រកួតប្រជែងផ្នែកយោធា គឺជាការក្លែងបន្លំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top