ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជានឹងមិនបង្កហេតុធំៗ មុនកិច្ចប្រជុំកំពូល រវាងអាមេរិក-កូរ៉េខាងត្បូង នោះឡើយ

សេអ៊ូល ៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម លោក Lee In-young បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង ទំនងជាមិនអនុវត្តការ បង្កហេតុធំ ៗ នៅមុនកិច្ចពិភាក្សាកំពូល រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលគ្រោងធ្វើនៅចុង ខែនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកបានប្រាប់កម្មវិធីវិទ្យុក្នុងស្រុកមួយថា “យើងមិនអាចបដិសេធ រាល់លទ្ធភាពរបស់កូរ៉េខាងជើង ក្នុងការបង្កើនភាពតានតឹងនោះទេ ប៉ុន្តែអ្នកជំនាញជាច្រើនលើកឡើងថា ឱកាសនៃការបង្កើន ភាពតានតឹងខាងយោធា នៅចំពោះមុខកិច្ចប្រជុំ កំពូលកូរ៉េខាងត្បូង – អាមេរិក នៅតែមានកម្រិតទាប” ។

លោកបានបន្ថែមថា“ ខ្ញុំគិតថា គឺដោយសារតែប្រទេស កូរ៉េខាងជើង ត្រូវតែដឹងច្បាស់ហើយថាអ្វីៗ បានកើតឡើងគួរឱ្យស្ញប់ស្ញែងខ្លាំង ក្នុងអំឡុងពេលរដ្ឋបាលអតីតប្រធានាធិបតីអាមឹរិក លោកអូបាម៉ា ហើយខ្លួននឹងមិនធ្វើឱ្យមានកំហុស បែបនេះទៀតនោះទេ” ។

កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងជើង បានស្តីបន្ទោសយ៉ាងខ្លាំងដល់លោកប្រធានាធិបតីលោក ចូ បៃដិន ចំពោះការធ្វើឱ្យមានកំហុសធំៗ នៃការហៅកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនថា ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ដោយព្រមានសហរដ្ឋអាមេរិក នឹងប្រឈមនឹងវិបត្តិកាន់តែអាក្រក់ ជាងនេះទៅទៀត។

ពាក្យសម្តីអាក្រក់ៗ នេះបានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានលើកឡើងថា ការត្រួតពិនិត្យគោលនយោបាយ រយៈពេលមួយខែរបស់ខ្លួន លើប្រទេសកូរ៉េខាងជើង ត្រូវបានបញ្ចប់ ដោយផ្តល់លទ្ធផលជាទ្រង់ទ្រាយធំ ដោយអះអាងថា គោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន នៅតែជាការរំសាយ អាវុធនុយក្លេអ៊ែរ ទាំងស្រុងនៃឧបទ្វីបកូរ៉េ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top