ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki ប្រកាសថា នឹងចាកចេញពីតំណែង

" "

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN នៅថ្ងៃសុក្រនេះលោកស្រី ជាអ្នកនាំពាក្យរបស់សេតវិមាន Jen Psaki នៅថ្ងៃនេះបានប្រកាសនូវ ដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ
ថាគាត់បានសម្រេចចិត្តរួចរាល់ហើយ ក្នុងការចាកចេញពីតំណែងនេះក្នុងអំឡុងពេល ១ឆ្នាំខាងមុខនេះ។

ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍ CNN លោកស្រី Psaki បាននិយាយថា លោកស្រីបានពិភាក្សានិងផ្តល់ដំណឹង នេះជូនទៅដល់រដ្ឋបាល របស់លោកប្រធានាធិបតី Joe Biden រួចហើយដោយបញ្ជាក់ថា ខ្ញុំគិតថាវាគួរតែដល់ពេលសម្រាប់មនុស្ស ផ្សេងជំនួសការងារនេះវិញ។

" "

គួរឲ្យដឹងដែរថាលោកស្រី Psaki គឺជាបុគ្គលដែលមានជំនាញបំផុត នៅក្នុងកិច្ចការងារទំនាក់ទំនងមួយនេះ ដែលកន្លងមកលោកស្រី ធ្លាប់បម្រើការងារជាអ្នកនាំពាក្យ របស់ក្រសួងការបរទេសចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ផង និងជាអនុប្រធានទទួលបន្ទុកកិច្ចការងារ ទំនាក់ទំនងរបស់សេតវិមានផង កាលពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ ក្រោមអាណត្តិរបស់លោកប្រធានាធិបតី Barack Obama ៕

" "
To Top