រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល គិតត្រឹមថ្ងៃព្រហស្បតិ៍ ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន ២.៥៥០នាក់ ដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤១៦.៩៤៩នាក់ ។
ក្រសួងបានឲ្យដឹងថា ករណីបន្ថែមទៀតចំនួន ៧៣.៣៨០នាក់ ត្រូវបានគេរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងទូទំាងប្រទេសកើនឡើងដល់ ១៥.០០៣.៥៦៣នាក់ ។

ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោកដែលចំនួន អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។
ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ធ្លាប់បានជួបប្រទះនឹងរលកថ្មីនៃការឆ្លងជំងឺ ជាលទ្ធផលមានករណីឆ្លងកើនឡើង និងអ្នកស្លាប់ច្រើន ខណៈដែលអ្នកជំងឺកាន់តែច្រើនដោយសារតែ ប្រព័ន្ធសុខាភិបាលខ្សោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
