បរេស៖ ការវាយប្រហារនេះកើតឡើង បន្ទាប់ពីកម្លាំងជើងគោក អាមេរិក និងអង្គារណាតូ បានចាប់ផ្តើមដកទ័ពចេញពីប្រទេសអាហ្វ ហ្គានីស្ថាន កាលពីថ្ងៃទី១ ខែឧសភា ស្របតាមសេចក្តីប្រកាសដែលធ្វើឡើង ដោយប្រធានាធិបតីលោក ចូ បៃឌិន កាលពីខែមុន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា សារព័ត៌មាន រ៉យទ័រ បានដកស្រង់សំដីមន្ត្រីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា យ៉ាងហោចណាស់មនុស្ស ៤០ នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះជាច្រើននៅជិតសាលាមួយ ក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍។
ការផ្ទុះនេះបានវាយប្រហារស្រុក Dasht-e-Barchi ខណៈដែលអ្នកស្រុកកំពុងដើរទិញឥវ៉ាន់នៅមុនពិធីសាសនា Eid-al-Fitr នៅសប្តាហ៍ក្រោយ ដែលនេះជាការបញ្ចប់នៃខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានរបស់ប្រជាជនម៉ូស្លីម។
សោកនាដកម្មនេះបានកើតឡើងនៅពេលដែលកងទ័ពអាមេរិក និងណាតូ បានចាប់ផ្តើមដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីខែមុនថា កងកម្លាំងអាមេរិកនឹងចេញពីប្រទេសនេះ នៅថ្ងៃទី ១១ ខែកញ្ញាដែលជាខួបលើកទី ២០ នៃការវាយប្រហារភេរវកម្ម ១១កញ្ញា៕ប្រែសម្រួលៈ ណៃ តុលា