ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលនិងកូរ៉េខាងត្បូង នឹងចុះហត្ថលេខា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី

បរទេស៖ក្រសួងសេដ្ឋកិច្ច របស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា អ៊ីស្រាអែលនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មួយ ជាមួយ ប្រទេសកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ ហើយនេះជាការរៀបចំ បែបនេះ ជាលើកដំបូង ជាមួយទីផ្សារអាស៊ី។

ក្រសួងបាននិាយយបន្ថែមថា កិច្ចព្រមព្រៀងនោះ គឺជាមធ្យោបាយដើម្បីជំរុញ បង្កើនជំនួញទ្វេភាគី តាមរយការកាត់ កាតព្វកិច្ចពន្ធគយ និងផ្តល់ចំណូលសុវត្ថិភាពលើការវិនិយោគ។ ជំនួញទ្វេភាគីនៃប្រទេសទាំងពីរ បានឡើងដល់ទំហំទឹកប្រាក់ប្រហែល២,៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០ គឺប្រហែលពីរភាគបីនៃទំនិញនិងសេវាកម្ម ដែលនាំចូលក្នុងប្រទេសអ៊ីស្រាអែល។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មា CAN នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចព្រមព្រៀងនោះ នឹងត្រូវបានចុះហត្ថលេខានៅក្នុងសប្ដាហ៍នេះ ក្នុងទីក្រុងសេអ៊ូល ក្នុងអំឡុងដំណើរទស្សនកិច្ចធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែល។

ក្រសួងសេដ្ឋកិច្ច របស់ប្រទេសអ៊ីស្រាអែល បាននិយាយបន្ថែមទៀតថា ទំនិញនាំចេញទៅកាន់កូរ៉េខាងត្បូង ចំនួនជាង៩៥ភាគរយ របស់អ៊ីស្រាអែល នឹងមិនត្រូវបានយកពន្ធនោះទេ ហើយក្នុងពេលបច្ចុប្បន្ននេះ ប្រទេសអ៊ីស្រាអែល ក៏កំពុងតែធ្វើការងារលើ កិច្ចព្រមព្រៀងស្រដៀងគ្នានេះដែរ ជាមួយប្រទេសចិន៕

To Top