បរទេស៖ អង្គការសុខភាពពិភពលោក តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននឹងចុះបញ្ជីថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនចិន Sinopharm សម្រាប់ការប្រើប្រាស់បន្ទាន់។
សេចក្តីប្រកាសនោះ មានន័យថា ថ្នាំវ៉ាក់សាំងដែលក្រុមហ៊ុន Sinopharm ផលិតរួមគ្នាជាមួយវិទ្យាស្ថានផលិតផល ជីវសាស្ត្ររបស់ទីក្រុងប៉េកាំង អាចនឹងត្រូវបានបង្កើតឲ្យ ជាផ្នែកនៃគោលគំនិត Covax ដើម្បីចូលចែកដូសវ៉ាក់សាំង នៅជុំវិញពិភពលោក។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសុខភាពពិភពលោកបាននិយាយថា វាក៏ធ្វើឲ្យមានភាពងាយស្រួលខ្លាំងឡើង សម្រាប់ប្រទេសនានា ដើម្បីពន្លឿនការអនុម័តផ្លូវច្បាប់ខ្លួនផ្ទាល់ ដើម្បីនាំចូលនិងចាក់វ៉ាក់សាំងនោះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់អង្គការសុខភាពពិភពលោក លោក Mariângela Simão ជាអគ្គនាយករងទទួលបន្ទុកផ្នែកផលិតផល សុខភាពរបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា “ការបន្ថែមវ៉ាក់សាំងនេះ មានសក្តានុពលដើម្បីពន្លឿនកាន់តែខ្លាំង នូវការទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រទេសដែលស្វះស្វែង ការពារបុគ្គលិកសុខាភិបាល និងប្រជាជនដែលមានហានិភ័យខ្ពស់”។ “យើងជំរុញឲ្យក្រុមហ៊ុនផលិត ចូលរួមក្នុងទីភ្នាក់ងារ COVAX Facility និងរួមចំណែកសម្រេចគោលដៅ នៃការចែកចាយថ្នាំវ៉ាក់សាំង ប្រកបដោយការស្មើភាពខ្លាំងឡើង” ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
