ព័ត៌មានអន្តរជាតិ

WHO ធ្វើចំណាត់ថ្នាក់ វីរុសក្លាយពូជប្រភេទ B1617 ជាក្តីកង្ខល់ធំបំផុត របស់ពីពិភពលោក ក្រោយរកឃើញនៅឥណ្ឌា

ហ្សឺណែវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទថា វីរុសក្លាយពូជកូរ៉ូណា ត្រូវបានគេកំណត់អត្តសញ្ញាណដំបូង ក្នុងប្រទេស ឥណ្ឌា កាលពីឆ្នាំមុន ត្រូវបានគេចាត់ថ្នាក់ ជាវីរុសក្លាយពូជ ដែលធ្វើឲ្យពិភពលោក មានក្តីបារម្ភជាខ្លាំង ដែលវាងាយឆ្លងរាលដាលបំផុត ។

វីរុសក្លាយពូជ B1617 ជាវីរុសក្លាយពូជទី៤ ដែលបានកំណត់ថា ជាក្តីកង្វល់របស់ពិភពលោក និងតម្រូវឲ្យមានការ តាមដានយកចិត្តទុកដាក់បំផុត និងធ្វើការវិភាគ ។ វីរុសក្លាយពូជ ដែលគេរកឃើញដំបូងផ្សេងៗគ្នា គឺមាននៅ ចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ។

លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេស ទប់ទល់នឹងកូវីដ-១៩ បានប្រាប់ឲ្យដឹងថា “យើងបានធ្វើចំណាត់ថ្នាក់ នេះជាវីរុសក្លាយ ពូជមួយប្រភេទ ដែលជាក្តីកង្វល់សម្រាប់ពិភពលោក” ។ “មានព័ត៌មានជាច្រើន ដែលបានទទូចថា មានការចម្លងជំងឺកើនឡើង” ។

អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ប្រភេទវីរុសក្លាយពូជ B1617 ត្រូវបានរកឃើញនៅដំបូងនៅឥណ្ឌា នៅក្នុងខែធ្នូ ហើយទោះបីជាយ៉ាងនេះក្តី ការរកឃើញដំបូងនៃប្រភេទវីរុសនេះ នៅក្នុងខែតុលា ឆ្នាំ២០២០ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top