ព័ត៌មានអន្តរជាតិ

បាញ់ប្រហារ នៅទីក្រុងមួយរបស់រុស្សីស្លាប់ ៩នាក់ ក្នុងនោះសិស្សសាលា ៧នាក់

" "

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ក្មេងៗចំនួន៧នាក់ និង២នាក់ទៀតជាមនុស្សពេញវ័យ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ បាញ់ប្រហារមួយនៅក្នុងទីក្រុង Kazan ប្រទេសរុស្សី។

ប្រភពដដែលបានសរសេរទៀតថា មនុស្សប្រមាណជា ២១នាក់ផ្សេងទៀត ដែលភាគច្រើនសុទ្ធតែជាក្មេងៗ បានទទួលរងរបួសហើយ ក្នុងនោះយុវជនក្នុងវ័យ១៩ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនភ្លាមផងដែរក្រោយការកើត
ហេតុ។

" "

គួរឲ្យដឹងដែរថា ហេតុការណ៍វាយប្រហារនេះ បានកើតឡើងនៅក្នុងរដ្ឋធានីនៃសាធារណៈរដ្ឋ Tatarstan ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់រុស្សីស្ថិតនៅចំងាយប្រមាណជា ៨២០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងមូស្គូ។

" "

ទាំងនាយករដ្ឋមន្ត្រីរុស្សីលោក Mikhail Mishustin និងមេដឹកនាំនៃសាធារណៈរដ្ឋ Tatarstan លោក Rustam Minnikhanov បានសំដែងនូវក្តីទុក្ខសោក និងរំលែកទុកចំពោះគ្រួសារនៃសពផងដែរ។

នៅចំពោះមុខនិងជាការឆ្លើយតប ទៅនឹងហេតុការណ៍នេះដែរ លោកប្រធានាធិបតីរុស្សី Vladimir Putin ក៏បាននិយាយដែរថា លោកនឹងចាប់ផ្តើមធ្វើការពិនិត្យពិច័យឡើងវិញ ទាំងអស់ទៅលើច្បាប់គ្រប់គ្រងអាវុធ នៅទូទាំងប្រទេស៕

ប្រែសម្រួល៖ ស៊ុន លី

To Top