ព័ត៌មានអន្តរជាតិ

ជប៉ុន ចូលរួមសមយុទ្ធយោធា ជាលើកដំបូងជាមួយ នឹងអាមេរិក និងបារាំង

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារបានឲ្យដឹងថា យោធាជប៉ុនអាមេរិក និងបារាំងបានចាប់ផ្តើម ធ្វើសមយុទ្ធយោធាចាប់ពីថ្ងៃនេះ ទៅនៅត្រង់ចំណុចភាគនិរតី របស់ប្រទេសជប៉ុន ក្នុងពេលដែលភាពព្រួយបារម្ភ ជាមួយនឹងចិនកាន់ តែខ្លាំងឡើងនៅក្នុងតំបន់។

ប្រភពដដែលបានឲ្យដឹងដែរថា នាវាចម្បាំងរបស់ប្រទេសអូស្ត្រាលី ក៏បានចូលរួមនៅក្នុងសមយុទ្ធនេះផងដែរ ហើយជឿជាក់ថាវា នឹងអូសបន្លាយរយៈពេលមួយសប្តាហ៍ ដែលមានរួមបញ្ចូលទាំងកងកម្លាំងអាកាស ជើងទឹក និងជើងគោកដែល ភាគច្រើនមានប្រភពមកពីប្រទេសចំនួន៣។

សមយុទ្ធយោធានេះ ត្រូវបានគេមើលឃើញផងដែរថា គឺជាចំណងទំនាក់ទំនងយោធា ដ៏ស៊ីជម្រៅរវាងជប៉ុន ជាមួយនឹងសម្ព័ន្ធមិត្តធំៗរបស់ខ្លួន ដូចជាអាមេរិកជាដើមក្នុងការរារាំង និងកាត់បន្ថយឥទិ្ធពល របស់មហាយក្សដែលកំពុងធ្វើការសកម្មភាព យោធាយ៉ាងខ្លាំងនៅក្នុងតំបន់ ភាគខាងកើត និងខាងត្បុងនៃសមុទ្រចិន។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមការបញ្ជាក់ របស់កងកម្លាំងនាវារបស់បារាំង បានបញ្ជាក់ដែរថា នាវាមុជទឹកមួយគ្រឿងរបស់ជប៉ុន នាវាចម្បាំង ១០គ្រឿង ដែលក្នុងនោះមាន ៦ជារបស់ជប៉ុន២ ជារបស់បារាំងនិង ១ជារបស់អាមេរិក និង១ទៀតជារបស់អូស្ត្រាលីក៏នឹងត្រូវ ប្រើប្រាស់នៅក្នុងសមយុទ្ធយោធានេះផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top