ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេស ចិនអំពាវនាវឲ្យមានកិច្ចខំប្រឹងប្រែង សម្រាបស្ថេរភាព ក្នុងប្រទេសអ៊ីរ៉ាក់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាប្រេសិតពិសេសនៃប្រទេសចិន បានធ្វើការអំពាវនាវមួយសុំឲ្យមានការខំប្រឹងប្រែង ដើម្បីជួយដល់កិច្ចការងារថែរក្សាស្ថេរភាពសនតិភាព នៅក្នុងប្រទេសអ៊ីរ៉ាក់ជាពិសេសការបោះឆ្នោតដយសេរី នៅទីនោះ។

លោក Zhang Jun តំណាងពិសេសរបស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងបែបនេះថា៖អ៊ីរ៉ាក់នៅតែស្ថិតក្នុងស្ថានភាព នៃការគ្រប់គ្រងសន្តិសុខដែលត្រូវការការគាំទរជាអន្តរជាតិជាបន្តបន្ទាប់ជាពិសេស សម្រាប់កិច្ចប្រឹងប្រែងប្រឆាំង ភេរវកម្មរបសប្រទេស។

លោកបន្តថាក្រុមជ្រុលនិយម IS មកដល់ពេលនេះនៅតែបន្តការវាយប្រហារ លើប្រទេសអ៊ីរ៉់ាក់នៅឡើយ ហើយជាលទ្ធផលវាបានធ្វើឲ្យពលរដ្ឋអ៊ីរ៉ាក់ស៊ីវិលជាច្រើនរយនាក់បានបាត់បង់ជីវិតនៅក្នុងឆ្នាំនេះ ហេតុដូចនេះសហគមន៍អន្តរជាតិគួរតែបន្តជួយដល់អ៊ិរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង បញ្ហាទាំងនោះឲ្យមានប្រសិទ្ធភាព ជាងមុន។

គួរឲ្យដឹងដែរថាប្រទេសចិន នៅតែមានការលើកទឹកចិត្តនិងស្វាគមន៍ប្រទេសទាងអស់ដែលមានជំហរក្នុងការផ្តល់ជំនួយដល់ប្រទេសអ៊ីរ៉ាក់ដើម្បីធ្វើឱ្យអស់ពីសមត្ថភាពហើយចិនខ្លួនឯងក៏នៅតែបន្តការគាំទ្រអាណត្តិនៃបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បន្ថែមទៀត
នាពេលអនាគត៕ ប្រែសម្រួល៖ស៊ុនលី

To Top