ព័ត៌មានអន្តរជាតិ

តាលីបង់ ឡោមព័ទ្ធយកបាន តំបន់មួយ នៅអាហ្គានីស្ថាន មុនកិច្ចប្រជុំ ស្តីពី បទឈប់បាញ់គ្នា

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានឈានទៅដល់ក្តោបក្តប់បាន ទីតាំងស្រុកមួយរបស់អាហ្គានីស្ថាន ហើយក្បែររដ្ឋធានីក្រុងកាប៊ុល នៅមុន៣ថ្ងៃនៃកិច្ចប្រជុំស្តីពីបទឈប់បាញ់។

សេចក្តីអះអាងដែលត្រូវបានធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធតាំងតែ ពីថ្ងៃអង្គារថាបានឡោមព័ទ្ធយកបានស្រុក Nerkh ស្ថិតនៅក្នុង ខេត្ត Wardak ក្រោយការប្រយុទ្ធគ្នា បានប៉ុន្មានថ្ងៃ។

គួរឲ្យដឹងដែរថាត្រឹមរយៈពេល១សប្តាហ៍ ចុងក្រោយនេះប៉ុណ្ណោះក្រុមតាលីបង់បានបានប្រយុទ្ធដណ្តើមបានទីតាំងស្រុកចំនួន២ មកហើយ ហើយអាហ្គានីស្ថានត្រូវបានគេមើលឃើញថា បានកើនឡើងនៃសកម្មភាពប៉ះទង្គិចគ្នាដោយហិង្សានៅចំពេលដែលអាមេរិកនិងណាតូទើប
តែបានប្រកាសដកខ្លួនចេញពីប្រទេសនេះទាំងអស់ ឲ្យបាននៅថ្ងៃទី១១ខែកញ្ញាខាងមុខ។

ទោះបីជាយ់ាងណាក្តីឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងការពារជាតិអាហ្គានីស្ថានបានប្រកាសថាខ្លួននឹងបើកយុទ្ធនាការយោធាមួយ ដើម្បីអាច ដណ្តើមយកទីតាំងទាំងអស់នោះមកវិញខណៈដែល តាមផែនការកិច្ចប្រជុំដើម្បីទទួលបានបទឈប់បាញ់នឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top