ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សហព័ន្ធបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា មានរហូតដល់លើសពី២៥០.០០០នាក់ គឺមានចំនួនដល់ទៅ២៥៤.១៩៧នាក់ និងសរុបអ្នកឆ្លងជំងឺ គិតត្រឹមថ្ងៃពុធនេះ មានចំនួន២៣លាននាក់ ។
ខណៈដែលមានអ្នកស្លាប់ច្រើន គឺ៤.២០៥នាក់ ដែលជាតួលេខខ្ពស់បំផុត ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ និងមានករណីឆ្លង ចំនួន៣៤៨.៤២១ ករណីត្រូវបានកត់ត្រា ចាប់តាំងពីព្រឹកថ្ងៃអង្គារ ដែលនាំឲ្យចំនួនសរុប នៃអ្នកឆ្លងជំងឺ មានរហូតដល់២៣.៣៤០.៩៣៨នាក់ ។
នៅមានអ្នកជំងឺចំនួន៣.៧០៤.០៩៩នាក់នៅក្នុងប្រទេស ជាមួយគ្នានេះដែរ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅមានការ ថយចុះគឺនៅត្រឹម១១.១២២នាក់ ។ នេះជាថ្ងៃទី២ហើយ នៅគ្រាដែលតួលេខ នៃអ្នកឆ្លងជំងឺបានថយចុះត្រូវបានគេដឹងនោះ ។
សរុបមានពលរដ្ឋចំនួន១៩.៣៨២.៦៤២នាក បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរ ពេទ្យនៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
