ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្សី និងតួកគី ពិភាក្សាគ្នាជុំវិញ បញ្ហាតានតឹង នៅភាគខាងកើត យេរូសាឡឹម

បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin ព្រមទាំងភាគីខាងតួកគី លោកប្រធានាធិបតី Recep Tayyip Erdogan នៅថ្ងៃពុធនេះបានបើកជំនួបពិភាក្សាគ្នា មួយតាមរយៈទូរស័ព្ទទៅលើបញ្ហាប៉ះទង្គិចគ្នា រវាងក្រុមប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល នាពេលចុងក្រោយនេះ។

មេដឹកនាំទាំងពីរបានសំដែង នូវក្តីបារម្ភយ៉ាងខ្លាំងក្លាចំពោះបញ្ហាប៉ះទង្គិចគ្នា ដែលនៅតែកំពុងបន្តនៅឡើយ នៅក្នុងតំបន់ និងកំពុងធ្វើឲ្យចំនួននៃអ្នកបាត់បង់
ជីវិតនៅតែបន្តឡើងនៅឡើយ និងបានអំពាវនាវឲ្យប៉ាឡេស្ទីន ព្រមទាំងអ៊ីស្រាអ៊ែលក្នុងការដោះស្រាយគ្នា ដោយសន្តិវិធីឡើងវិញ ។

ពួកគេក៏បានបញ្ជាក់ ដែរថា អំពីជំហក្នុងការដោះស្រាយគ្នា តាមរយៈប្រព័ន្ធរដ្ឋ២ ដោយប្រើប្រាស់ច្បាប់ អន្តរជាតិ ហើយជ្រើសយកអ្នកជួយសម្រួល ដល់កិច្ចចរចាគ្នា ដែលអាចមានដូចជាសហភាពអ៊ឺរ៉ុប អង្គការសហប្រជាជាជាតិ ព្រមទាំងរុស្សី និងអាមេរិកជាដើម។

នៅក្នុងកិច្ចពិភាក្សានោះផងដែ ឬលោក Putin បានបញ្ជាក់វិមានក្រមឡាំងបានត្រៀម ខ្លួនរួចរាល់ហើយក្នុងការជួយគាំទ្រ ដល់ប្រទេស តួកគីផងដែរ ចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងកូវីដដោយក្នុងនោះ កញ្ចប់វ៉ាក់សាំងរបស់រុស្សី Sputnik V ជាច្រើននឹងត្រូវបញ្ជូន ពីរុស្សីទៅតួកគី ៕

ប្រែសម្រួល៖ស៊ុនលី

To Top