ព័ត៌មានអន្តរជាតិ

អាមេរិក ប្ដេជ្ញាដោះស្រាយ​ បញ្ហាសិទ្ធិមនុស្ស និងនុយក្លេអ៊ែរ កូរ៉េខាងជើង ក្នុងពេលតែមួយ

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានលើកឡើងថា សហរដ្ឋអាមេរិក នឹងបន្តដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅពេលជាមួយគ្នានោះ ដើម្បីជំរុញឱ្យមាន ស្ថានភាពសិទ្ធិមនុស្ស ដែលប្រសើរឡើង រួមទាំងសេរីភាព នៃសាសនា នៅក្នុងរដ្ឋឯកោមួយនេះ។

លោក Daniel Nadel មន្ត្រីជាន់ខ្ពស់ មកពីក្រសួងការបរទេស សហរដ្ឋអាមេរិក នៃសេរីភាពខាងសាសនាអន្តរជាតិ ក៏បានអះអាងដែរថា ការជំរុញឱ្យប្រសើរឡើង នូវស្ថានភាពសិទ្ធិមនុស្ស នៅកូរ៉េខាងជើង នឹងធានានូវ“ លទ្ធផលល្អប្រសើរ” តាមរយៈការដោះស្រាយបញ្ហា ជាមូលដ្ឋាន។

លោកបានលើកឡើងថា “បញ្ហានុយក្លេអ៊ែរ គឺពិតជាបញ្ហាប្រឈម គួរឱ្យកត់សម្គាល់។ យើងមានបំណង ដោះស្រាយបញ្ហាទាំងនោះ ឱ្យដូចយើងមានដែរ”។

លោកបន្ដថា “យើងអាចធ្វើអ្វីៗទាំងអស់នេះ ក្នុងពេលតែមួយ ហើយក្នុងការធ្វើដូច្នេះយើង បានបង្ហាញពីសារៈសំខាន់ នៃគោលការណ៍គ្រឹះរបស់យើង ប៉ុន្តែយើងក៏ទទួលបាន លទ្ធផលល្អប្រសើរដែរពីព្រោះប្រសិនបើយើង មិនដោះស្រាយរឿងទាំងអស់នេះទេ នោះលទ្ធភាពនឹងស្ថិតស្ថេរបានយូរ” ។

សុន្ទរកថារបស់លោកបានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេស បានចេញផ្សាយរបាយការណ៍ សេរីភាពសាសនាអន្តរជាតិ ចុងក្រោយរបស់ខ្លួន ដែលបានឲ្យដឹងថា កូរ៉េខាងជើង បានបន្តរឹតបន្តឹងសេរីភាព សាសនារបស់ប្រជាជនខ្លួន នៅឆ្នាំ ២០២០ ។

នៅខែធ្នូ សហរដ្ឋអាមេរិក បានកំណត់កូរ៉េខាងជើង ថាជារដ្ឋរំលោភសេរីភាព សាសនាអស់រយៈពេល ១៩ ឆ្នាំជាប់ៗគ្នា។ លោកបានលើកឡើងទៀតថា ការដាក់សិទ្ធិមនុស្សនៅកណ្តាល ការទូតមិនមែនមានន័យថា បញ្ហានឹងត្រូវបានលើកឡើង នៅគ្រប់ឱកាស ដែលសហរដ្ឋអាមេរិក ត្រូវជជែកជាមួយ កូរ៉េខាងជើងនោះ៕ ដោយ៖ ឈូក បូរ៉ា

To Top