បរទេស ៖ អតីតបវរកញ្ញាសម្រស់ របស់ប្រទេសមីយ៉ាន់ម៉ា បានចូលរួមជាមួយក្រុម ជនជាតិភាគតិច ដើម្បីដណ្តើមកាន់អាវុធប្រឆាំង នឹងរបបយោធារបស់ប្រទេសនេះ ដោយនាងបានបង្ហោះរូបនាង ជាមួយនឹងកាំភ្លើងវែង ។
យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពវឹកវរ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះ មានភាពរអាក់រអួលចាប់ តាំងពីយោធាបានដណ្តើម អំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ដោយទម្លាក់មេដឹកនាំស៊ីវិលគឺលោកស្រីអ៊ុងសាន ស៊ូជី ។
នាង Htar Htet Htet ដែលសុខចិត្តកាន់កាំភ្លើងនោះ គឺជា តំណាងប្រទេសមីយ៉ាន់ម៉ា នៅក្នុងការប្រកួតបវរកញ្ញា Miss Grand International លើកដំបូងនៅប្រទេសថៃ ក្នុងឆ្នាំ ២០១៣ ដោយប្រកួតប្រជែងជាមួយនារី ៦០ នាក់ក្នុងឈុតហែលទឹក និងឈុតសំលៀកបំពាក់ជាតិ ។
កាលពីថ្ងៃអង្គារ គឺជាថ្ងៃទី ១០០ ចាប់តាំងពីរដ្ឋប្រហារ ប៉ុន្តែអំពើហឹង្សា ដ៏សាហាវនេះមិនបានរារាំង ដល់ហ្វូងមនុស្ស (បាតុករ) នៅទីក្រុងយ៉ាំងហ្គោន ដែលធ្វើដំណើរតាមដងផ្លូវ ទាមទារអោយមានការវិលត្រឡប់ ទៅកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញ ។
Htar Htet Htet បានសរសេរចេញទឹកដីព្រំដែន ដែលមិនស្គាល់ថា «ខ្ញុំនឹងតស៊ូតបវិញ តាមដែលអាចធ្វើទៅបាន។ ខ្ញុំត្រៀមខ្លួននិងត្រៀមលះបង់គ្រប់យ៉ាង, ខ្ញុំថែមទាំងត្រៀមចំណាយជាមួយជីវិតខ្ញុំទៀតផង» ៕
ប្រែសម្រួលៈ ណៃ តុលា