ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងអាមេរិក បើកសមយុទ្ធយោធាមួយ ក្នុងតំបន់សមុទ្រខ្មៅ

បរទេស ៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន បានបើកដំណើរការ សមយុទ្ធយោធា មួយជាមួយគ្នានៅក្នុងតំបន់សមុទ្រខ្មៅ កាលពីថ្ងៃអង្គារម្សិលមិញនេះ។

យោងតាមការ បញ្ជាក់បន្ថែម ដោយកងកម្លាំងនាវា នៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ទៀតថា នាវាឃ្លាំមើលឧទ្ធម្ភាគចក្រប្រឆាំង នាវាមុជទឹករបស់អ៊ុយក្រែន ព្រមទាំងកងកម្លាំង កងទ័ពជើងទឹក របស់អាមេរិកជាច្រើន បានចូលរួមនៅក្នុងសមយុទ្ធ យោធាមួយនេះ។

សេចក្តីថ្លែងការណ៍ ដដែល បានបន្តថាសមយុទ្ធយោធា ធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីធានាដល់សន្តិសុខនៅក្នុងតំបន់ សមុទ្រខ្មៅនិងពង្រឹង សមត្ថភាពនៃកងកម្លាំង របស់អាមេរិក និងអ៊ុយក្រែន រួមគ្នាដែលជាផ្នែកមួយ នៃក្រុមដែលត្រូវបានគេស្គាល់ថា ជាក្រុមយុទ្ធសាស្ត្រស្តង់ ដែលស្ថិតនៅក្នុងអង្គការ នៃ សទ្ធិសញ្ញាអាត្លង់ទិក ខាងជើងឬ NATO៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top