បរទេស៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់ប្រទេសជប៉ុនលោក Yasutoshi Nishimura នៅថ្ងៃសុក្រនេះបាន ប្រកាសថានឹងដាក់ទីក្រុងចំនួន ៣បន្ថែមទៀត ចូលទៅក្នុងកម្រិតប្រកាសអាសន្ន ដោយសារបញ្ហារីករាលដាលនៃកូវីដ។
ទីក្រុងទាំងនោះមានដូចជា Hokkaido, Okayama និង Hiroshima ផងដែរដែលពីមុននេះទីក្រុងផ្សេង ដែលត្រូវបានប្រកាស អាសន្ននោះគឺមានដូចជា Tokyo, Osaka និងក្រុងចំនួន៤ផ្សេងទៀត មកហើយហើយការ ប្រកាសអាសន្ននឹង ធ្វើឡើងរហូតដល់ថ្ងៃទី៣១ ខែឧសភា។
គួរឲ្យដឹងដេរថា កំណើននៃការប្រកាសអាសន្ន ទៅលើទីក្រុងធំរបស់ខ្លួននៅពេលនេះ ធ្វើឡើងនៅក្រោយជប៉ុនបានទទួល រងការវាយប្រហារយ៉ាងខ្លាំង ជាបន្តបន្ទាប់ពីសំណាក់វិរុសកូវីដ ហើយជាពិសេសក្នុងពេលដែល ប្រទេសនេះនៅសល់តែ ១០សប្តាហ៍ទៀតប៉ុណ្ណោះក្នុងការដំណើរការ ព្រឹត្តិការណ៍កីឡាអូឡាំពិកឡើងវិញ៕
ប្រែសម្រួល៖ ស៊ុន លី