បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានបដិសេធចំពោះសំណើពីប្រទេសចិន ដែលឲ្យដកនាវាចេញពីតំបន់ មានជម្លោះនៅសមុទ្រចិនខាងត្បូង និងបាននិយាយថា លោកនឹងឱនលំទោសចំពោះសម្ពាធនោះឡើយ បើទោះជាវាធ្វើឲ្យប៉ះពាល់ដល់ ចំណងមិត្តភាពជាមួយទីក្រុងប៉េកាំងក៏ដោយ។
ប្រទេសហ្វីលីពីន នាពេលថ្មីៗនេះ បានជំរុញបង្កើនវត្តមានខ្លួន នៅក្នុងតំបន់មានជម្លោះ នៃតំបន់សេដ្ឋកិច្ចពិភាក្សាហ្វីលីពីន ដោយរួមមានទាំងកោះ Thitu នៅជិតទីតាំងបន្ទាយយោធាចិន ទប់ទល់នឹងវត្តមាន រយៈពេលយូររបស់ទូកចិនរាប់រយ ដែលខ្លួនជឿថា ត្រូវបានប្រើប្រាស់ដោយពួកកងជីវពល។
ការថ្លែងបែបនេះរបស់លោក ឌូតឺតេ ក្នុងសុន្ទរកថា ផ្សាយតាមទូរទស្សន៍នៅថ្ងៃសុក្រនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលសម្ពាធកើនឡើងលើរូបលោក ឲ្យបោះបង់ចោលចំណងមិត្តភាព ដ៏ជិតស្និទ្ធជាមួយប្រទេសចិន និងឈរតទល់នឹងអ្វីដែលថ្នាក់ដឹកនាំ ការពារជាតិទាំងឡាយនិយាយថា ជាការបង្កហេតុដោយឥតលាក់លាម។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីហ្វីលីពីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានគោលជំហរនៅទីនេះ ហើយខ្ញុំចង់បញ្ជាក់វានៅទីនេះ ហើយក្នុងពេលបច្ចុប្បន្ននេះ នាវារបស់យើងនៅទីនេះ យើងនឹងមិនដកថយសូម្បីត្រឹមតែមួយអ៊ីង” ៕
ប្រែសម្រួល៖ ប៉ាង កុង