ព័ត៌មានអន្តរជាតិ

ប្រេសិតរបស់យូអិន ស្នើឲ្យមេដឹកនាំថៃ ជួយដល់កិច្ចការងារ បញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា

បាងកក៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រេសិតពិសេសរបស់យូអិន សម្រាប់បញ្ហាមីយ៉ាន់ម៉ា ត្រូវបានគេដឹងថាបាន ជួបពិភាក្សាដោយផ្ទាល់ជាមួយ នឹងលោកនាយករដ្ឋមន្ត្រីថៃ ខណៈដែលលោកស្រី នៅកំពុងបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបញ្ចប់ទៅ នៃបញ្ហាតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកើតឡើងតាំងតែពីខែកុម្ភៈ។

លោកស្រី Christine Schraner Burgener នៅក្នុងជំនួបនោះក៏បានថ្លែងប្រាប់ ទៅលើនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha នាទីក្រុងបាងកកដែរថា លោកស្រីសង្ឃឹមថា រដ្ឋាភិបាលថៃនឹងស្វែងរកវិធីដែលអាចធ្វើការ ជាមួយនឹងមីយ៉ាន់ម៉ា បានដើម្បីលប់ចោលនូវបញ្ហាមួយនេះ។

គួររំលឹកដែរថា ចាប់តាំងតែពីខែកុម្ភៈ នៅពេលដែលក្រុមយោធា បានប្រកាសធ្វើរដ្ឋប្រហារ ចាប់ឃុំខ្លួនមេដឹកនាំស្របច្បាប់ មីយ៉ាន់មាំទាំងអស់ហើយ ជាបន្តបន្ទាប់ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ជាមួយនឹងពលរដ្ឋបានកើតឡើង ធ្វើឲ្យមនុស្សស្លាប់រាប់សិប នាក់និងមានទាំងការបង្កើត ទ័ពឯករាជ្យតាមតំបន់មួយចំនួនផង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top