ញូវដេលី ៖ ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានគេដឹងថា បានចាប់ផ្តើមធ្វើការចែកចាយ វ៉ាក់សាំង Sputnik V របស់រុស្សីហើយ នៅក្នុងប្រទេស របស់ខ្លួនហើយ វាត្រូវបានចាត់ទុកថា ជាវ៉ាក់សាំងបរទេសដំបូងគេ ដែលត្រូវបានរដ្ឋាភិបាល អនុញ្ញាតិ។
គួរឲ្យដឹងដែរថា កាលពីពាក់កណ្តាល ខែមេសា វ៉ាក់សាំង Sputnik V បានក្លាយទៅជាវ៉ាក់សាំងទី៣ ដែលត្រូវបានអនុញ្ញាតិ ឲ្យប្រើប្រាស់ជាផ្លូវការដោយ ឥណ្ឌាបន្ទាប់ ពីវ៉ាក់សាំង AstraZeneca ដែលផលិតក្នុងស្រុក និងវ៉ាក់សាំង របស់ខ្លួនមួយទៀតគឺ Covaxin នៃក្រុមហ៊ុន Bharat Biotech។
មូលនិធិវិនិយោគ ដោយផ្ទាល់របស់រុស្សីឬ RDIF ដែលត្រូវបានគេដឹងថា ជាអ្នកជួយគាំទ្រផ្នែកថវិកា សម្រាប់វ៉ាក់សាំងនេះ នឹងត្រូវចាប់ផ្តើមដំណើរ ការចែកចាយរបស់ខ្លួន ដំបូងនៅក្នុងទីក្រុង ភាគខាងត្បូង Hyderabad ។
ប្រធានប្រតិបត្តិ នៃមូលនិធីលោក Kirill Dmitriev បាននិយាយថា RDIF បានត្រៀមខ្លួនរួចហើយ ក្នុងការជួយគាំទ្រពេញទំហឹងដល់ដៃ គូរបស់យើងប្រទេសឥណ្ឌា ក្នុងការដំណើរការប្រតិបត្តិការ ពេញលេញ នៃការចែកចា យវ៉ាក់សាំង Sputnik V ឲ្យបានឆាប់បំផុត៕
ប្រែសម្រួល៖ស៊ុនលី