ព័ត៌មានអន្តរជាតិ

អតីត មេបញ្ជាការយោធា អាមេរិក ជាង១០០នាក់ ចេញលិខិតរួមព្រមានធ្ងន់ៗ ពីសមត្ថភាពដឹកនាំ ប្រទេស របស់លោក Biden

បរទេស ៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេសមួយ នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មេបញ្ជាការយោធាអាមេរិក ជាង១២០នាក់ បាននាំគ្នាធ្វើលិខិត ជារួមមួយប្រកាស ជាសាធារណៈអំពីការព្រួយ បារម្ភរបស់ខ្លួន និងជាពិសេសភាពមិនស្របច្បាប់នៃប្រធានាធិបតីអាមេរិកលោក Joe Biden ពាក់ព័ន្ធទៅក្តីបារម្ភខ្លាំង អំពីសុខភាព និងភាពម៉ាំទំាំ របស់លោក Bidenផងដែរ ។

លិខិតដែលត្រូវបានចុះហត្ថលេខា ដោយមេបញ្ជាការយោធា ដែលចូលនិវត្តប្រមាណជា ១២៤នាក់ និងបានហៅខ្លួនឯងថា ជាក្រុមហ៊ុន Flag Officer 4 America បានព្រមានទៀតថា អាមេរិកនឹងធ្លាក់ចុះទៅក្នុងជ្រោះដ៏ជ្រៅមួយ ដោយសារតែមានរដ្ឋាភិបាលទំរង់ ឃោរឃៅមានទំនោរ ទៅកាន់ក្រុម Marxist និយមនិងក្រុម Socialism និយមជាអ្នកដឹកនាំប្រទេស ។

លិខិតដដែលនោះ បានបន្តទៀតថា វាគឺជាការបោះឆ្នោត ដែលមិនមានភាពយុត្តិធម៍ និងស្មោះត្រង់និងមានភាពផ្ទុយ ទៅនឹងអ្វីដែលពលរដ្ឋអាមេរិក ចង់បានហើយអះអាងទៀតថា ក្រុម FBI និង តុលា ការកំពូលបានបដិសេធភាព មិនប្រក្រតីជាច្រើន នៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០២០កន្លងទៅ។

ក្រុមអតីត មេបញ្ជាការយោធា ទាំងនោះក៏បាន ចោទ ជាសំណួរជាច្រើនផងដែរ ដោយព្រួយបារម្ភខ្លាំង ជាពិសេសទៅលើបញ្ហា សុខភាពផ្លូវការ និងផ្លូវអារម្មណ៍របស់ប្រធានាធិបតី វ័យចំណាស់ រូបនេះ ក្នុងនាមជាមេបញ្ជាការកំពូលយោធា របស់ប្រទេសហើយក៏បានលើកឡើងដែរថា តើការពិតអ្នកណាជាអ្នកដឹកនាំ នៅពីក្រោយឲ្យពិតប្រាកដផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top