បែងហ្គាល់ ៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសអាសន្ន អំពីការរីករាលដាល យ៉ាងឆាប់រហ័ស នៃជំងឺកូវីដ-១៩ ឆ្លងកាត់ទីជនបទដ៏ធំមួយ របស់ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ខណៈមនុស្ស ៤០០០ នាក់ បានស្លាប់ ដោយសារវីរុសនេះ សម្រាប់ថ្ងៃទី៣ ជាប់គ្នា ហើយការឆ្លងសរុប បានកើនឡើងដល់ ២៤ លាននាក់ហើយ ។
ប្រទេសឥណ្ឌា ស្ថិតនៅក្នុងដំណាក់ កាលឆ្លងមេរោគឆ្លងទម្រង់ថ្មី B1617 ដែលអាចចម្លងបានខ្ពស់ ដែលត្រូវបាន រកឃើញនៅទីនោះ ហើយឥឡូវលេចចេញ ពាសពេញពិភពលោក ។ លោកម៉ូឌី បានលើកឡើងថា រដ្ឋាភិបាលរបស់លោកកំពុង ស្ថិតក្នុងដំណើរ នៃសង្គ្រាម ដើម្បីព្យាយាមទប់ទល់ នឹងបញ្ហានេះ ។
សុន្ទរកថាថ្លែងទៅកាន់កសិករ នៅក្នុងសនិ្នសីទជាក់ស្តែងថា “ ការផ្ទុះឡើងនេះ កំពុងតែឈានដល់ទីជនបទ ដែលមានល្បឿនលឿន ខ្ញុំចង់ព្រមានម្តងទៀត អ្នកទាំងឡាយណា ដែលរស់នៅក្នុងភូមិអំពីជំងឺកូវីដ-១៩” ។
ទោះបីជាប្រជាជនឥណ្ឌា ប្រហែល ២ ភាគ ៣ រស់នៅតាមទីប្រជុំជន និងភូមិដែលមានកន្លែងថែទាំសុខភាព នៅមានកម្រិតក៏ដោយ នេះជាលើកទីមួយហើយ ដែលលោក ម៉ូឌី បាននិយាយសំដៅទៅលើការរីករាលដាល នៃមេរោគនៅតាមទីជនបទ ចាប់តាំងពីរលកទីពីរ បានផ្ទុះឡើងកាលពីខែកុម្ភៈ ។
លោកបានលើកឡើងថា“ គ្រប់នាយកដ្ឋាន របស់រដ្ឋាភិបាល ធនធានទាំងអស់ កងកម្លាំង ប្រដាប់អាវុធ អ្នកវិទ្យាសាស្ត្ររបស់យើង គ្រប់គ្នាកំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ នេះរួមគ្នា” ៕
ដោយ ឈូក បូរ៉ា