ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ចុះឈ្មោះ បេក្ខភាពសម្រាប់ បោះឆ្នោត ប្រធានាធិបតីថ្មី សរុប ៥៩២នាក់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានសម្រេចបានការចុះឈ្មោះបេក្ខភាព ឈរឈ្មោះជាប្រធានាធិបតីសរុបចំនួន៥៩២នាក់គិតត្រឹមថ្ងៃសៅរ៍ ជាថ្ងៃចុងក្រោយម្សិលមិញនេះ។

ប្រធានផ្នែកទទួលបន្ទុកកិច្ចការងារយុទ្ធនាការបោះឆ្នោត របស់អ៊ិរ៉ង់លោក Jamal Orf បានបញ្ជាក់ថាក្នុងចំណោមអ្នកនយោបាយ ទាំងអស់នោះគេដឹងថាក្នុងនោះមានស្ត្រីចំនួន៤០នាក់និងបុរស៥៥២នាក់ ហើយការបោះឆ្នោត ជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែ មិថុនាខាងមុខនេះ។

អ្នកនយោបាយភាគច្រើនគឺមិនត្រូវបានគេស្គាល់ឡើយ លើកលែងតែអ្នកនយោបាយ៣រូបដែលមានឈ្មោះល្បីក្នុងនោះមានដូចជា អនុប្រធានាធិបតីដំបូងនៃបក្សកំណែទំរង់អតីតអ្នកនាំពាក្យ របស់រដ្ឋសភាពនិងប្រធានតុលាការ មួយរូបផង។

គួរឲ្យដឹងដែរថាការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីទី១៣របស់អ៊ីរ៉ង់នឹង អនុញ្ញាតិឲ្យបេក្ខភាពទាំងអស់ក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល២០ថ្ងៃមុនការបោះឆ្នោតជាផ្លូវការ ត្រូវបានធ្វើឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top