ព័ត៌មានអន្តរជាតិ

បាត់ខ្លួន៩នាក់ ក្រោយមានឧប្បត្តិហេតុ ក្រឡាប់ទូកលិច នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា មន្ត្រីមួយរូបបាននិយាយថា ពលរដ្ឋចំនួន០៩នាក់បានត្រូវគេរាយការណ៍ថា កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងដែលដឹកមនុស្សចំនួន២០នាក់ បានក្រឡាប់លិច នៅបារាយណ៍ទឹក Kedung Ombo នៅខេត្តជ្វាកណ្តាល របស់ប្រទេស ឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ។

ក្រុមអាជ្ញាធរក្នុងស្រុកបានឲ្យដឹងថា មានពលរដ្ឋលើសពី១១នាក់ ត្រូវបានគេជួយសង្គ្រោះ ។ ក្រុមអ្នកដំណើរជាច្រើននាក់ នៅលើទូក ត្រូវបានគេរាយការណ៍ថា បានថតសៀហ្វី នៅមុនពេលទូកបានក្រឡាប់ក្នុងបារាយណ៍នោះ ។

លោក Bambang Sinungharjo ប្រធានទីភ្នាក់ងាររុករក និង៉ជួយសង្គ្រោះប្រចាំស្រុក Boyolali បាននិយាយថា អ្នករុករកមួយក្រុម បានបន្តរុករកអ្នកដែលបាត់ខ្លួន ។

គាត់ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មាន Antara ដែលបានលើកឡើងថា “យើងកំពុងតែរៀបចំក្រុមរុករមួយដើម្ប៉ីស្វែងរកអ្នករងគ្រោះនៅក្នុងតំបន់គ្រោះថ្នាក់នោះ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top