ព័ត៌មានអន្តរជាតិ

Amazon នឹងជួល បុគ្គលិក ធ្វើការ នៅអង់គ្លេស ប្រមាណជា១០ ០០០នាក់ បន្ថែមទៀត

" "

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon ត្រូវបានគេជឿជាក់ថា នឹងធ្វើការជួលយកបុគ្គលិកបន្ថែមទៀតប្រមាណជា១០ ០០០នាក់ទៀត នៅក្នុងប្រទេសអង់គ្លេស ដើម្បីបំពេញតាមតំរូវការដ៏ច្រើននៃទំនិញអនឡាញ ក្នុងពេលវិបត្តិកូវីដនេះ។

ប្រភពដដែលបានឲ្យដឹងដែរថាតួនាទីដែលភាគ ច្រើននឹងទទួលបានគឺនៅទីក្រុង Cambridge, Edinburgh, London និង Manchester ផងដែរហើយក៏បាន បញ្ជាក់អំពីជំនឿជាក់របស់ អ្នកវិនិយោគមកលើសេដ្ឋកិច្ច របស់អង់គ្លេស។

" "

ទោះបីជាយ៉ាងណាក្តីមួយរយៈចុងក្រោយនេះ Amazon បានទទួលរងការរិះគន់ យ៉ាងខ្លាំងអំពីបញ្ហាលក្ខខណ្ឌការងាររបស់បុគ្គលិក របស់ខ្លួនព្រមទាំងបញ្ហាប្រាក់ពន្ធផងដែរ។

" "

គួរឲ្យដឹងដែរថា Amazon ក្រោយចំនួនបុគ្គលិកថ្មីនេះ មានន័យថាចំនួនការងារសរុបនៅក្នុងអង់គ្លេសគឺមានរហូតទៅដល់៥៥ ០០០កន្លែង គិតត្រឹមចុងឆ្នាំហើយក្នុងនោះ ជាមធ្យមខ្លួនចំណាយប្រាក់ ប្រមាណជា ៩,៧ ផោនក្នុងមួយម៉ោងលើកលែងតែនៅទីក្រុង London ទទួលបាន១០,៨០ ផោនក្នុងមួយម៉ោង៕

ប្រែសម្រួល៖ស៊ុនលី

To Top