ព័ត៌មានអន្តរជាតិ

អ្នកទោសនយោបាយ នៅមីយ៉ាន់ម៉ា ត្រូវបានសួរចម្លើយជាមួយ នឹងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ

" "

តូក្យូ៖ អ្នកកាសែតឯករាជ្យជនជាតិជប៉ុនម្នាក់ ដែលបានចំណាយពេលជិត ៤សប្តាហ៍នៅក្នុងពន្ធនាគារមីយ៉ាន់ម៉ា មុនពេលវិលត្រឡប់ទៅប្រទេសជប៉ុនវិញ បានលើកឡើងថា ពន្ធនាគារដែលលោក កំពុងត្រូវបានឃុំឃាំងនោះ មានអ្នកទោសនយោបាយជាច្រើននាក់ ដែលត្រូវបានគេសួរចម្លើយជាមួយនឹង ការដាក់ទារុណកម្មយ៉ាងធ្ងន់ធ្ងរ។

លោក Yuki Kitazumi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ តាមអ៊ិនធឺណិតពីសណ្ឋាគារមួយ នៅខាងក្រៅទីក្រុងតូក្យូ កាលពីយប់ថ្ងៃសៅរ៍ថា លោកនឹងធ្វើការពីប្រទេសជប៉ុន ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា ឱ្យវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។

" "

បុរសអាយុ ៤៥ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៨ ខែមេសា ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា និងបានឃុំខ្លួននៅក្នុងពន្ធនាគារ Insein ដែលជាទីក្រុងធំបំផុត របស់ប្រទេសយ៉ាំងហ្គោន ដែលត្រូវបានគេដឹងថា បានឃុំខ្លួនអ្នកទោសនយោបាយជាច្រើននាក់។

" "

លោក Kitazumi បានលើកឡើងថានៅក្នុងពន្ធនាគារ អ្នកទោសនយោបាយបានរៀបរាប់ថា ពួកគេត្រូវបានគេដាល់ និងទាត់នៅពេលដែលត្រូវបានគេបិទភ្នែក ឬត្រូវបានធ្វើទារុណកម្មស្ទើរតែស្លាប់។ ពួកគេក៏ត្រូវបានបង្អត់មិនឲ្យទទួលទាន អាហារអស់រយៈពេលជាច្រើនថ្ងៃ។

លោក Kitazumi បានលើកឡើងទៀតថា ម្តងហើយម្តងទៀតអ្នកទោសនយោបាយ បានអង្វររូបលោកឱ្យប្រាប់ពិភពលោក ឱ្យកាន់តែទូលំទូលាយអំពីអ្វី ដែលកំពុងកើតឡើង នៅក្នុងប្រទេសរបស់ពួកគេ បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ ដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិល របស់ប្រទេស។

បច្ចុប្បន្ននេះក្រុមយោធា បានឃុំខ្លួនមនុស្សប្រមាណ ៤០០០នាក់នៅក្នុងការឃុំខ្លួន នេះបើយោងតាមសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមសិទិ្ធដែលឃ្លាំមើល ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Kitazumi ត្រូវបានសាកសួរពី ៧ ទៅ ៨ ដងក្នុងពេលកំពុងជាប់ឃុំ។ លោកបានលើកឡើងថា “ទោះបីខ្ញុំមិនបានទទួលរងអំពើហឹង្សាក៏ដោយ ក៏អ្នកសួរចម្លើយម្នាក់បានអង្គុយ នៅលើតុយ៉ាងខ្លាំងនៅពេលដែល ខ្ញុំបដិសេធមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ដែលមានផ្ទុកនូវអ្វីដែលខ្ញុំមិនចាំចង់និយាយ ហើយនោះធ្វើឱ្យខ្ញុំភ័យខ្លាចណាស់”៕

ដោយ ឈូក បូរ៉ា

To Top