ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីសុខាភិបាល៖ អង់គ្លេស មានអ្នកឆ្លងវីរុសកូរ៉ូណា ក្លាយពូជប្រភព ពីឥណ្ឌាដល់ ទៅជាង២,៣ពាន់នាក់

ឡុងដ៏ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថា លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចក្រភពអង់គ្លេស បានលើកឡើង កាលពីថ្ងៃចន្ទថា សរុប២.៣២៣ករណី ដែលបានឆ្លងវីរុសកូរ៉ូណា ក្លាយពូជដែលបានរកឃើញ ដំបូងនៅឥណ្ឌា បានកត់ត្រា នៅចក្រភពអង់គ្លេស ។

ថ្លែងនៅឯអគារសភា ជាន់ទាបចក្រភពអង់គ្លេស លោក Hancock បានឲ្យដឹងថា ឥឡូវនេះ វីរុសក្លាយពូជ ជាប្រភេទវីរុសនៅក្នុងក្រុង Bolton និង Blackburn ជាមួយគ្នានេះដែរ នៅ Darwen ដែលក្រុងទាំងពីរនេះស្ថិតនៅភាគពាយព្យ នៃចក្រភពអង់គ្លេស ដែលគេបញ្ជាក់ថា មាន៤៨៣ករណី ។

យោងតាមការលើកឡើងរបស់លោក Hancock នៅក្នុងក្រុង Bolton និង Blackburn ជាមួយគ្នានេះដែរ នៅ Darwen មានករណីវីរុសក្លាយពូជឆ្លងទ្វេរដង កាលពីសប្តាហ៍មុន ។

គាត់បានថ្លែងថា ” នៅក្រុង Blackburn នៅមន្ទីរពេទ្យមានពលរដ្ឋចំនួន០៨នាក់ កំពុងសម្រាកព្យាបាល ជំងឺកូវីដ និងនៅក្រុង Bolton មានពលរដ្ឋចំនួន១៩នាក់ កំពុងសម្រាកព្យាបាលជំងឺ ភាគច្រើនអ្នកដែលមិនទាន់ បានចាក់វ៉ាក់សាំងនៅឡើយទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top