ព័ត៌មានអន្តរជាតិ

យូអិន បោះឆ្នោតគាំទ្រឲ្យបញ្ចប់ រាល់ការផ្គត់ផ្គង់អាវុធទាំងអស់ ទៅឲ្យមីយ៉ាន់ម៉ា

បរទេស៖ នៅថ្ងៃអង្គារនេះ បណ្តាប្រទេសជាសមាជិក របស់មហាសន្និបាតអង្គការ សហប្រជាជាតិបានឈានទៅដល់ ការបោះឆ្នោតសម្រេចជារួមមួយ ដែលជាសេចក្តីព្រាង ដំណោះស្រាយចំពោះបញ្ហា នៃប្រទេសមីយ៉ាន់ម៉ា និងដោយមើលឃើញដែរថា មិនមានភាគីជំទាស់នោះឡើយ។

ដំណោះស្រាយជាបន្ទាន់ ដែលការបោះឆ្នោតបានទទួននោះ គឺបញ្ចប់ទាំងអស់នូវការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសមីយ៉ាន់ម៉ាទាំងប្រយោល ឬមិនប្រយោលក្តីហើយបានស្នើជាថ្មី ឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការលុបឲ្យបាននូវការប្រើប្រាស់ អំពើហិង្សាទៅលើពលរដ្ឋ ដែលជាបាតុករដោយសន្តិភាព និងធ្វើតាមការចង់បានរបស់ពួកគេ ចំពោះបញ្ហានយោបាយមួយនេះ។

រំលឹកដែរថា មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុង វិបត្តិដ៏ជ្រៅចាប់តាំងតែពីការ ធ្វើរដ្ឋប្រហារដោយយោធាកាលពីខែកុម្ភៈកន្លងមក ដោយមានទាំងការចាប់ខ្លួន មេដឹកនាំរដ្ឋាភិបាលសំខាន់ៗ ជាពិសេសគឺលោកស្រី Aung San Suu Kyiផងដែរ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះមានមនុស្ស ប្រមាណជា៧៨៨នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នា រវាងក្រុមយោធានិងពលរដ្ឋ ដែលជាក្រុមបាតុករប៉ុន្តែក្រុមសកម្ម
ជនសិទ្ធមនុស្សជាច្រើន បានអះអាងថា ចំនួននេះអាចមានច្រើនជាង ៨០០នាក់៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top