ញូវដេលី ៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា សរុបករណីឆ្លងមេរោគកូវីដ-១៩ របស់ប្រទេសមានលើសពី ២៥ លាននាក់ហើយនៅថ្ងៃអង្គារនេះ ជាមួយនឹងកំណត់ត្រា ៤៣២៩ នាក់បានស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ។
យោងតាមការចុះផ្សាយ របសលទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា នៅពេលដែលករណី សរុបឡើងដល់ ២៥,២២៩,០០០ ករណី ប្រទេសឥណ្ឌា បានក្លាយជាប្រទេសទី ២ ដែលមានករណីឆ្លង ២៥ លានបន្ទាប់ពីសហរដ្ឋអាមេរិក ។
ខណៈពេលដែលប្រទេសអាស៊ីខាងត្បូង មួយនេះបានរាយការណ៍អំពីចំនួន សរុបប្រចាំថ្ងៃប្រហែល ២៦៤,០០០ នៅថ្ងៃអង្គារនេះ ដែលតួលេខស្ថិតក្រោម ៣០០ ០០០ ដែលត្រូវបានកត់សម្គាល់ កាលពីសប្តាហ៍មុន និង ៤០០,០០០ ត្រូវបានរាយការណ៍ នៅដើមខែនេះ ប្រទេសនេះ នៅតែបន្តដោះស្រាយ ជាមួយនឹងការផ្ទុះនៃការរីករាលដាល នៃការចម្លងរោគខ្លាំង ចំពេលដែលកង្វះគ្រែមន្ទីរពេទ្យ និងអុកស៊ីសែនវេជ្ជសាស្ត្រ។
ជាមួយគ្នានេះដែរតំបន់រដ្ឋធានីញូវដេលី របស់ប្រទេសឥណ្ឌា បានប្រកាស ពីថ្ងៃអាទិត្យ នូវការពន្យារពេលមួយសប្តាហ៍ នៃការចាក់សោវីរុសរបស់ខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ដោយរក្សាការរឹតបន្តឹងនេះឱ្យមានរយៈពេលជាងមួយខែទៀត។
ការចាក់សោរដែលត្រូវ បានកំណត់កាលពីថ្ងៃទី ១៩ ខែមេសា ត្រូវបានកំណត់បញ្ចប់នៅថ្ងៃច័ន្ទនេះ ប៉ុន្ដែតំបន់រដ្ឋធានីបានបញ្ជាក់ថា មានករណីឆ្លងវីរុសថ្មីជាង ២៨,០០០ ករណី នៅថ្ងៃទី២០ ខែមេសា ប៉ុន្តែចំនួននេះបានធ្លាក់ចុះដល់ ៦,៤៣០ កាលពីថ្ងៃសៅរ៍។
លោក Arvind Kejriwal ប្រមុខរដ្ឋមន្រ្តី នៃរដ្ឋបាលក្រុងញូវដេលី បានលើកឡើងថា រដ្ឋាភិបាលក្នុងតំបន់ពិត ជាបាត់បង់ នូវអ្វី ដែលសម្រេចបាន តាមរយៈការចាក់សោរ ដោយសម្តែងក្តីសង្ឃឹមថា ការពន្យាពេលចុងក្រោយនេះ នឹងធ្វើឱ្យស្ថានការណ៍ ប្រសើរឡើងបន្ថែមទៀត។
នៅពេលមានករណីកើនឡើង តំបន់រដ្ឋធានីមានការខ្វះខាតយ៉ាងខ្លាំង នៃគ្រែមន្ទីរពេទ្យ និងអុកស៊ីសែនវេជ្ជសាស្ត្រ ។ លោក Kejriwal បានចង្អុល បង្ហាញ នៅពេលក្រោយថា កង្វះអុកស៊ីសែនបានធូរស្បើយ ប៉ុន្តែបើយោង តាមរបាយការណ៍ ក្នុងស្រុកប្រហែល ៩០ ភាគរយ នៃគ្រែថែទាំឯកទេស នៅតែពោរពេញដោយអ្នកជំងឺ ដែលធ្វើឱ្យតំបន់នេះស្ថិតក្នុងវិបត្តិ នៃការថែទាំសុខភាព។
កាលពីថ្ងៃអាទិត្យប្រទេសឥណ្ឌា បានរាយការណ៍អំពីការឆ្លងថ្មី សរុបចំនួន ៣១១,០០០ នាក់ ដោយចំនួនករណី ដែលបានបញ្ជាក់លើសពី ៣០ ម៉ឺននាក់ ចាប់តាំងពីថ្ងៃទី២២ ខែមេសា និងចំនួនអ្នកឆ្លងកើនដល់ប្រមាណ ២៤,៦៨ លាននាក់ ៕
ដោយ ឈូក បូរ៉ា